Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សកម្មភាពកីឡាផ្សេងៗ និងកន្លែងហាត់ប្រាណ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យបើកវិញហើយ

បើតាមលិខិតរបស់អប់រំយុវជន​ និងកីឡាបានឲ្យដឹងថា ទីធ្លាពហុកីឡដ្ឋានជាតិអូឡាំពិក ក៏ដូចជាសកម្មភាពកីឡាផ្សេងៗ និងកន្លែងហាត់ប្រាណ ត្រូវបានរដ្ឋាភិបាលអនុញ្ញាត្ដឲ្យបើកវិញហើយ។

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​ក្រសួង​បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​សកម្មភាព​កីឡា​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ចូល​រួម​ទប់​ស្កាត់​មេរោគ Covid-19 ​។ ​

ដោយ​ឡែក​នៅ​ពេល​នេះ ស្ថានភាព​បាន​ធូរ​ស្បើយ ​និង​អាច​គ្រប់គ្រង​បាន ទើប​ក្រសួង​បាន​ប្រកាស​យល់​ព្រម​ឱ្យ​មាន​ការ​បើក​ដំណើរ​ការ​សកម្មភាព​កីឡា​តាម​ទី​សាធារណៈ ​និង​ក្នុង​ស្ដាត​អូឡាំពិក​ឡើង​វិញ​ហើយ។

យ៉ាងណាក្ដី ទោះបីជាអនុញ្ញាតមែន ប៉ុន្ដែក្រសួងនៅតែអំពាវនាវឲ្យបងប្អូនមានការប្រុងប្រយ័ត្ន និងរក្សានូវគម្លាត ក៏ដូចជាលាងដៃនិងសាប៊ូ ឬអាកុលឲ្យបានជាប់ផងដែរ៕

ដោយ៖ សុគន្ធតារា

from: https://tnaot.com/km/m/detail/article/9532246