Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាអាចបន្តធ្លាក់ភ្លៀង លាយឡំនិងបាតុភូតគ្រោះធម្មជាតិ ក្នុងរយៈពេល៤ថ្ងៃ

ក្រសួង​ធនធានទឹក និង​ឧតុនិយមបានប្រកាស​ឱ្យប្រជាពលរដ្ឋ បានដឹងពីការបន្តធ្លាក់ភ្លៀង ព្រមជាមួយនឹងបាតុភូតគ្រោះធម្មជាតិ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមាន ចាប់ពី​ថ្ងៃ​ទី២៩ ខែកក្កដា ដល់​ ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ខ្យល់​មូល​សូ​ង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​លើ​កម្ពុជា។ ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត ​នៅ​តំបន់​វាលទំនាប​កណ្ដាល​របស់​កម្ពុជា​ មានភ្លៀង​ នឹង​ធ្លាក់​រាយ​ប៉ាយ​ជាមួយនឹង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ​ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផង​ដែរ ។ ចំណែកឯ​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ ​ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9532233