ខ្សែបម្រើក្លឹបកាតាឡាន់ Barcelonaបានប្រាប់ក្លឹបថាខ្លួនមិនចង់លេងអោយក្លឹប Barcaទៀតទេ និងបដិសេធមិនចាកចេញពីស្រុកកំណើតប្រទេសប្រេស៊ីលរបស់ខ្លួនឡើយ។
រឿងរ៉ាវនេះកើតឡើងក្រោយ កីឡាករ Arthurបានចុះកុងត្រាជាមួយ Juventus តាំងពីខែមិថុនានេះក្នុងទំហំទឹកប្រាក់ ៧២ លានអឺរ៉ូ ប៉ុន្តែកុងត្រារបស់គេជាមួយក្លឹបគឺនៅសល់រហូតដល់ចប់រដូវកាលនេះឯណោះ ពោលគឺរហូតចប់ Champion League ក្នុងខែសីហា។
ទោះជាយ៉ាងណា Arthur បានបដិសេធត្រឡប់មកក្រុងកាតាឡាន់វិញ។ គួរបញ្ជាក់ផងដែរថា Arthur ត្រូវបានរំពឹងថានឹងត្រឡប់មកហ្វឹកហាត់វិញសប្តាហ៏នេះដើម្បីត្រៀមខ្លួនជំនួប១៦ ក្រុមចុងក្រោយនឹង Napoli នាថ្ងៃ៨ ខែសីហាខាងមុខ។
ប្រភព៖ Goal.com