ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណះពួកគេជិះម៉ូតូ២គ្រឿងស្រសទិសគ្នាហេីយត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងកេីតបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ។ ចំណែកម្ចាស់រថយន្តជាជនជាតិចិនឈ្មោះZhang zhaming ភេទប្រុសអាយុ៤១ឆ្នាំ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូ២គ្រឿតដោយមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GT 2098 ជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាកzoomerx ជិះម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតស្របទិសគ្នាខណះមកដល់ចំណុចកេីតហេតុស្រាប់តែ
មានរថយន្តម៉ាកBMW ពណ៍ទឹកប្រាស់ ពាក់ស្លាកលេខភ្នំពេញ2BD 1698 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចហេីយបានរេចង្កូតទៅបុកជាមួយម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ភ្លាមនោះម៉ូតូម៉ាកzoomerx ដោយសារតែរបួសស្រាលហេីយមិនចង់មានរឿងវែងឆ្ងាយក៏សុំរួចខ្លួនបន្តដំណេីរទៅមុខបាត់ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកេីតហេតុម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វេីការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ភ្លាមរងចាំទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកទៅរថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តទៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ ផេង ភាព