Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចចម្រុះចុះបិទទីតាំងក្លិបកំសាន្ត និងឃាត់ខ្លួនយុវជន​ប្រុសស្រីជិត ៣០០នាក់

​ ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ​ រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឆ្មក់បង្ក្រាបនូវទីតាំងក្លឹបកំសាន្ត​យីហោ ហ្គោលឡាញ​៕

ដែលបន្លំមកភោជនីយដ្ឋាន​ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២​ និង២០នាទីរំលងអាធ្រាត​ ឈានចូលថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ដោយឃាត់ខ្លួនយុវជន​ប្រុសស្រីជិត៣០០នាក់​បញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីសួរនាំ​ចាត់ការតាមនីតិវិធី​ ។ 

​ ក្នុងប្រតិបត្តិការ​ខាងលេី​នេះ​ គឺមានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររង សាលាដំបូងរាជធានីភំ្នពេញ​ សហការជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ​ លោក​ ប៊ុត​ សត្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ​ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ​ លោក​ ហួរ​ ម៉េងវ៉ាង​ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ព្រមទាំងមន្ត្រីជាច្រេីនរូបចូលរួមផងដែរ​ ។ 

​ ជាមួយគ្នានោះ​ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ​ បានបញ្ជាក់ថា​ ការចុះបិទក្លិបនេះគឺ ក្លិបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាលដែលបានចេញអនុក្រឹតនាពេលកន្លងមក​ ។ ក្នុងនោះ​សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីជាង២០០នាក់​ រួចបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី​ ៕​ ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9531879