
ស្រីស្អាតតូតា សម្រេចក្តីស្រម៉ៃជាម្តាយតែនៅមានមហិច្ឆតាធំមួយទៀតប្រាថ្នាតាំងពីតូច
រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីដ៏ល្បីឈ្មោះ ម៉ាក សែនសូនីតា បានធ្វើអោយមហាជន និងអ្នកគាំទ្រចូលរូមអបអរសាទរម្តងរួចទៅហើយ បន្ទាប់ពីនាងបានប្រកាសដំណឹងដ៏ល្អមួយថា នាងបានសម្រេចក្តីប្រាថ្នាធ្វើជាម្តាយគេមួយរូប ត្រង់នេះមានន័យថា នាងកំពុងតែពរពោះកូនដំបូងជាមួយនឹងស្វាមី ។
ក៏ប៉ុន្តែស្រីស្រស់មួយដួងនេះ នៅមិនទាន់ស្កប់ស្កល់នឹងអ្វីដែលកំពុងតែមានក្នុងដៃនោះទេ តែថ្មីៗនេះនាងបានលាតត្រដាងរឿងមួយទៀតថា នាងមានមហិច្ចតាធំមួយទៀតដែលនាងប៉ងប្រាថ្នាតាំងពីតូចក្រូចឆ្មាមកម្លេះ ហើយនាងក៏ជិតសម្រេចបាននូវមហិច្ឆតានោះដែរ ។
ដល់ចំណុចនេះមហាជនក៏ដូចជា អ្នកគាំទ្រតារាសម្តែងស្រីលេចធ្លោមួយដួងនេះប្រាកដជាចង់ដឹងហើយ តើអាយដលរបស់ខ្លួនកំពុងមានមហិច្ចតាចង់ធ្វើអ្វីទៅ ។ ប្រាកដណាស់ នាងតូតា ដែលមានទឹកមុខពេញដោយមន្តស្នេហ៍ មានស្នាមញញឹមស្រស់ និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិមិនធ្លាប់កែប្រែរូបរាងកាយក្រោមស្នាមកាំបិតនោះកំពុងតែសប្បាយចិត្តខ្លាំង ព្រោះមហិច្ឆតា ឬក៏ក្តីប្រាថ្នាមួយទៀតដែលនាងប៉ងប្រាថ្នាតាំងពីក្មេងវ័យនោះនឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ។
ប្រាកដណាស់ បើទោះបីជាកំពុងតែពរពោះក៏ដោយ តែតារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះនៅតែមានសម្រស់ស្រស់ស្អាត ហើយនាងកាន់តែស្រណុកចិត្តបន្ថែមទៀតនោះ គឺក្តីស្រម៉ៃបើកហាងលក់គ្រឿងអលង្ការយ៉ាងធំទូលាយ កំពុងដំណើរការបណ្តើរៗហើយ ក្នុងនោះផងដែរឃើញនាងបានបង្ហោះរូបភាពហាងស្រស់ស្អាតមួយកំពុងតុបតែង ដែលនាងលើកឡើងថានាងគ្រោងនឹងរៀបចំបើកក្នុងពេលខ្លីខាងមុខ ។
នៅក្នុងការបង្ហោះរូបភាពមួយចំនួនអំពីគម្រោងបើកហាងដែលជាក្តីស្រម៉ៃរបស់ខ្លួននោះ គឺឃើញថា ហាងនោះគឺពិតជាធំសម្បើម ហើយស្រីស្អាតរូបនេះដែលនឹងក្លាយជាអ្នកម្តាយវ័យក្មេងមួយរូបរំលេចនូវពាក្យពេជន៍ក្នុងចិត្តតាមរយៈសំណេរលើបណ្តាញសង្គមថា «ក្តីប្រាថ្នាបើកលក់គ្រឿងអលង្ការតាំងពីតូចរបស់នាងខ្ញុំ ឥឡូវក្លាយជាការពិតហើយ» នេះបើយាងតាមការបង្ហោះរបស់ម៉ាក សែនសូនីតា កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។
នាង ម៉ាក សែនសូនីតា ហៅតូតា កំពុងពរពោះផ្ទៃកូន៧ខែ តែតារាសម្តែងស្រីរូបនេះបានធ្វើអោយមហាជនសរសើរមិនដាច់ពីមាត់ ថាទោះពរពោះក្តីតែនាងនៅតែឆ្លៀតគិតគូរការរកស៊ីបានយ៉ាងម៉ត់ ចត់ ។
យ៉ាងណាមិញជុំវិញការធ្វើជំនួញលក់គ្រឿងអលង្ការនេះ ប្រហែលជាមិនមានអ្វីជាឧបសគ្គនាងបាននោះទេ ហើយក៏អាចចាត់ទុកថា មិនមែនជារឿងចៃដន្យនោះដែរ ព្រោះថា រូបនាងផ្ទាល់អាចទទួលបានបទពិសោធន៍ក្រាស់ក្រែលពីអ្នកម្តាយរបស់នាង ដែលអ្នកស្រី គឺជាអ្នកជំនួញខាងគ្រឿងអលង្ការនេះស្រាប់នៅឯផ្សារធំថ្មី ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព