បុរសម្នាក់បានរងរបួសធ្ងន់ ដាច់ជើងធ្វេងម្ខាង ខណៈពេលបើកត្រាក់ទ័រ ចូលទៅក្នុងចំការស្វាយ ដើម្បីភ្ជួររាស់ដី រួចកិនត្រូវមីនតោន បណ្តាលឱ្យផ្ទុះដាច់ត្រាក់ទ័រពីរកំណាត់។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ កក្កដា នេះ នៅក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ាក់ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
ជនរងគ្រោះ បានបើកទ្រាក់ទរ័ភ្ជួរដីនៅក្នុងចំការស្វាយ ហើយបានកិនប៉ះចំគ្រាប់មីនតោន ដែលកប់ក្នុងដីក៏បណ្ដាលឱ្យផ្ទុះតែម្ដង។
កន្លងមក នៅក្នុងភូមិសាស្ត្រនេះ ក្នុងភូមិតាគ្រក់ ឃុំត្រែង ខាងលើនេះ ក៏ធ្លាប់មានប្រជាពលរដ្ឋ ជួបគ្រោះថ្នាក់ដោយសារគ្រាប់មីនតោន ដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាមជាបន្តបន្ទាប់ដែរ។
ជុំវិញរឿងនេះអាជ្ញាធរបានធ្វើការទាក់ទងទៅស៊ីម៉ាក់ ដើម្បីចុះមកត្រួតពិនិត្យនៅតំបន់កើតហេតុ ខណៈ មានករណីផ្ទុះម្តងហើយម្តងទៀត៕ ដោយ៖ ត្នោត