Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំងឺក្រិស ងាយកើតមានលើកុមារដែលខ្វះអាហាររូបត្ថម្ភ ពិសេសនៅតំបន់ជនបទ

សុខភាព៖ ក្រិស គឺជាជម្ងឺដែលឧស្សាហ៍កើតឡើងលើកុមារ បណ្ដាលមកពីកង្វះសារជាតិកាលស្យូម វីតាមីនដេ ផូស្វាត និងមិនត្រូវពន្លឺថ្ងៃគ្រប់គ្រាន់។ ៣ នាក់​ក្នុង​ចំណោម ១០ នាក់​នៃ​កុមារ​នៅ​ជន​បទ ហើយ ២ នាក់​ក្នុង​ចំណោម ១០ នាក់​នៃ​កុមារ​នៅ​ទី​ប្រជុំជន សុទ្ធ​តែ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ ឬ​ហៅ​ថា ក្រិស​ក្រិន។

យោងតាមការសិក្សាថ្មីមួយដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក​(WHO) កាលពីចុងឆ្នាំ២០១៩ កន្លងទៅ បានឱ្យដឹងថា ១នាក់ក្នុងចំណោម ៣នាក់ ប្រឈមកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរដែលស្ថិតក្នុងបណ្ដាប្រទេសប្រាក់ចំណូលទាប និងមធ្យម ដូចជា ប្រទេសនៅអនុតំបន់អាហ្រ្វិកសាហារ៉ា អាស៊ីខាងត្បូង អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក។

ដោយឡែក នៅទូទាំងពិភពលោក រួមទាំងកម្ពុជា ត្រូវបានគេប៉ាន់ស្មានថា មានកុមារនិងមនុស្សពេញវ័យជិត ២,៣​ពាន់លាននាក់ មានបញ្ហាលើសទម្ងន់ ហើយកុមារជាង ១៥០លាននាក់ កើតមានបញ្ហាក្រិសក្រិន ដែលបណ្តាលមកពីកង្វះអាហាររូបត្ថម្ត។

ចំពោះកុមារដែលើកើតជំងឺក្រិសក្រិននេះ នឹងមានរោគសញ្ញាដូចជា៖

– ឈឺឆ្អឹងដៃ ជើង ត្រគាក និង ខ្នង

– ភាពក្រិន

– បាក់ឆ្អឹង

– រមួលក្រពើ

– ធ្មេញដុះមិនប្រក្រតី

– ទ្រង់ទ្រាយឆ្អឹងខុសប្រក្រតី

– ប្រកាច់។

ជំងឺនេះ បានធ្វើឱ្យកុមារមានការលូតលាស់យឺត និងកាយសម្បទារ និងបញ្ញា ជាងកុមារដ៏ទៃ។

ដើម្បីទប់ស្កាត់មិនឱ្យកុមារ និងខ្លួនឯងពីការកើតជម្ងឺក្រិស សូមបង្កើនការទទួលទានចំណីអាហារដែលមានផ្ទុកនូវវីតាមីនដេ ជាតិកាលស្យូម ផូស្វាត និងរក្សាខ្លួនឱ្យត្រូវកំដៅថ្ងៃគ្រប់គ្រាន់ ដូចជាការដើរថ្ងៃជាដើម។

យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីឆ្នា២០១៧ បានបង្ហាញថា ចាប់ពីឆ្នាំ២០០០ ដល់ ២០១៤ ភាគរយនៃកុមារខ្វះទម្ងន់បានថយពី ៣៩% ទៅ ២៤% ហើយកុមារមានជំងឺក្រិសក្រិនបានថយចុះពី ៥០% ទៅ ៣២%។

ប៉ុន្តែ ការថយចុះនេះក៏មានន័យថា មានកុមារ ១នាក់ក្នុងចំណោម ៤នាក់ នៅតែខ្វះទម្ងន់។ ហើយកុមារម្នាក់ក្នុងចំណោមបីនាក់ មានកម្ពស់ទាបជាងអាយុ ដែលនេះជាសញ្ញាបញ្ជាក់អំពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom

-ប្រភពៈ ព័ត៌មានក្នុងស្រុក

from: https://tnaot.com/km/m/detail/article/9530839