Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ការ​រើសនគរបាល​តាម​ប៉ុស្តិ៍​ ត្រូវ​រើស​​ពលរដ្ឋនៅ​តាម​មូលដ្ឋាន​

រាជធានី​ភ្នំពេញ៖ ការ​ផ្តល់​ឱកាស​ដល់​អ្នកមាន​សមត្ថ​ក​ភាព​ចង់​ធ្វើការ​តាម​ប៉ុស្តិ៍​រដ្ឋបាល ​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ថ្ងៃក្រោយ​ការ​រើស​នគរបាល​បំរើ​ការងារ​តាម​ប៉ុស្តិ៍​រដ្ឋបាល​​ត្រូវ​ជ្រើសរើស​កូនចៅ​អ្នក​ភូមិ​នៅ​កន្លែង​នឹង​តែ​ម្តង​។

​​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​រយៈ ពេល ៥​ឆ្នាំ បន្ត​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​នៅព្រឹកមិញនេះ សម្តេច​ស ខេ​ង បាន​គូសបញ្ជាក់​ថា ​«​យើង​គិត​នៅ​តាម​ភូមិភាគ គឺ​នៅ ពេល​ប្រឡង​ជាប់​ប៉ូលិស​ហើយ គឺ​ត្រូវ​ទៅ​រៀន​នៅ​តាម​ភូមិភាគ ថ្ងៃក្រោយ​រហូត​ដល់​ខ្ញុំ​ថា​នៅ​ពេល​ចង់​ធ្វើ​បូ​លិ​ស​នៅ​កន្លែង​ណា គឺ​រើស​អ្នក​កូនចៅ​ប្រជាជន​នៅ​កន្លែង​ហ្នឹង​» ។

សម្តេច​បន្ត​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ចង់​ដឹង​ពី​អ្នក​នៅ​ខាង​លើក​ឧទាហរណ៍​ថា ៖ ផ្ញើរ​១ ឬ​២ ឬ​៣​នាក់ ហើយ​ពេញ​សិទ្ធិ​ធ្វើការ​ផ្ទេរ​ធ្វើ​ឲ្យ​ប៉ុស្តិ៍​គ្មាន​អ្នកធ្វើការ អាហ្នឹង​លេង​ក្បូន​នឹង​អត់​បាន​ទេ ។ ថ្ងៃក្រោយ គឺ​នគរ​បាល​ណា គឺជា​មនុស្ស​នៅ​ឃុំ​នោះ កន្លង​មក​ខ្ញុំ​ណែនាំ​អី​ញ្ចឹ​ង គឺ​ឲ្យ​រើស​មនុស្ស​នៅ​ក្នុង​ឃុំ​នឹង​តែ​ម្តង ដើម្បី​ធ្វើ​ប៉ូលិស​នៅ​កន្លែង​ហ្នឹង ។អា​ឡូ​វ​ស្រួល​រក​ទេ ព្រោះថា កូនក្មួយ​ជាប់​ឌី​ប្លួ​ម ឬ​បាក់​ឌុ​ប​ស្រួល​ណាស់ មិន​ដូច​ពី​មុន​ទេ ប៉ូលិស​មិន​ចេះអក្សរ​ផង ទស្ស​វត្ស ៩០​ប៉ុន្តែ​អា​ឡូ​វ​អស់ហើយ ចូល​និវត្តន៍​អស់ហើយ ។

សម្តេច​បន្ថែម​ថា អា​ឡូ​វ​នេះ​ធ្វើ​ប៉ូលិស​ឃុំ សង្កាត់ ចាំបាច់​ត្រូវ​តែ​សរសេរ​អាន​អក្សរ​តែ​ម្តង នៅ​ពេល​ប្រទេស​សុខ​សប្បាយ គឺ​ល្អ​ណាស់ ហើយ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ភាពល្អ​ប្រសើរ​ពិតជា​ល្អ​ថែម​ទៀត ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​ប៉ូលិស​បើ​ចេះ​តែ​ទ្រឹស្តី ហើយ​គ្មាន​ការ​អនុវត្តន៍​មិន​អាច​ទៅ​រួច​នោះ​ទេ ។​ផ្ទុយ​ទៅ​វិញ​បើ​មាន​តែ​ការ​អនុវត្ត​ហើយ​គ្មាន​ទ្រឹស្តី​ក៏​មិន​អាច​ទៅ​រួច​ដែរ ដូច្នេះ​ត្រូវ​តែ​បូក​បញ្ចូល​គ្នា គឺ​បទ​ពិសោធន៍ និង​ចំណេះដឹង ។

សម្តេច​ថា​ពេល​នេះ​សម្តេច​បាន​យកចិត្ត​ចំពោះ​សមត្ថកិច្ច​ថ្នាក់​ស្រុក និង​ឃុំ​ព្រោះថា ពួក​គេ​បានដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​តែ​ម្តង ។ នៅ​ពេល​សមត្ថកិច្ច​ស្រុក ឃុំ ខ្លាំង​នោះ សន្តិសុខ​នៅ​កន្លែង​នោះ​ល្អ ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9530441