Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលស្រុក​បន្ទាយស្រី ​ស្វែង​រកមុខ​ជនខិលខូច​ធ្វើបាប​ប្រជាជន​ក្រីក្ររឿងដីធ្លី

រាជធានី​ភ្នំពេញ៖ លោក ឃឺ​ម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី​បានរ​សេរ​លើក​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ យ៉ាង​ដូ​ច្នេ​នេះ​ថា ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល ​នៅ​សេសសល់​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ជា​មូលដ្ឋាន​ឈាន​ទៅ​ដល់​ការ​បញ្ចប់​វិវាទ​រ៊ាំ​រ៉ៃ​ជា​ច្រើន ដែល​បាន​អូស​បន្លាយ​អស់​ជា​យូរ​ឆ្នាំ​មក​ហើយ ។ លោក​អភិបាលស្រុក​បន្ត​ថា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​សិក្សា​ពី​លទ្ធភាព​កាត់​ឆ្វៀល​និង​ផ្តល់​កម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ រដ្ឋបាល​ស្រុក​បន្ទាយស្រី​ចាំបាច់​ត្រូវ​ប្រុងប្រៀប​ប្រមូល​និង​គ្រប់គ្រង​រាល់​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នេះ​ពី​ថ្នាក់​មូលដ្ឋាន​ផ្ទាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ដើម្បី​ជៀសវាង​ការ​ឆ្លៀតឱកាស​ពី​សំណាក់​ជនខិលខូច និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​យក​លេស​នេះ​មក​ទាមទារ និង​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ដែរ​។

លោក​បាន​បញ្ជាក់​ថា បញ្ហា​ដែល​រដ្ឋបាល​ស្រុក​ត្រូវ​តែ​គ្រប់គ្រង​អោយ​បាន​ក្នុង​ពេល​នេះ គឺ​៖ កំណត់​មុខសញ្ញា​ជន​ឱកាសនិយម និង​សកម្មជន​ដីធ្លី ដែល​ក្លែងបន្លំ​ជា​ជន​ក្រីក្រ រឺ​គ្រាន់តែ​សំអាង​មូលហេតុ​ផ្សេង​ៗ ហើយ​បាន​កាប់​រានទន្ទ្រាន​វាតទី​ដី​រដ្ឋ រួច​ទាមទារ​អោយ​អាជ្ញាធរ​ទទួលស្គាល់ ។ ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ថ្មី​ៗ​បន្ថែម ការ​ដាំ​ដំណាំ រឺ​សាងសង់​សំណង់​ថ្មី​ៗ ដើម្បី​បំភ័ន្ត​ភ្នែក​ជា​ការ​កាន់កាប់​អាស្រ័យ​ផល​យូរ​មក​ហើយ សកម្មភាព​ទាំងនេះ ទាំង​ចាស់​ថ្មី និង​ត្រូវ​បាន​ចាត់ទុកជា​ការ​ទ​ង្វើ​អនាធិបតេយ្យ​រំលោភច្បាប់ ដែល​រដ្ឋបាល​ស្រុក​នឹង បន្ត​ប្រកាន់​ជំហរ​រឹង​មុ​ឹ​ង​មាត់​បំផុត ព្រមទាំង​នឹង​មាន​ចំណាត់ការ​ខាង​ផ្លូវច្បាប់​យ៉ាង តឹង​រឹង​សម្រាប់​ជនល្មើស​ទាំងនោះ​ផង​ដែរ ។

ដើម្បី​ជា​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ទុកជា​មុន​ក៏​ដូច​ជា អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប រដ្ឋបាល​ស្រុក​បាន​តម្រូវ​អោយ​មេ​ភូមិ មេឃុំ​ទាំងអស់​នៅ​ក្នុងស្រុក​បន្ទាយស្រី​រួសរាន់​សហការ​ជាមួយ​តំណាង​រដ្ឋបាល​ព្រៃឈើ និង​តំណាង​ក្រសួងបរិស្ថាន​ចុះ​ស្រង់​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​ដែល​អាច​នឹង​ត្រូវ​បាន​កាត់​ឆ្វៀល និង​ផ្តល់​កម្មសិទ្ធិ​ជូន​បាន​ពី​សំណាក់​រាជរដ្ឋាភិបាល ដោយ​ផ្តល់​អាទិភាព ចម្បង​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៤​មុនគេ​រួម​មាន ៖ ការ​កាន់កាប់​អាស្រ័យ​ផល ជាក់ស្តែង​យូរ​មក​ហើយ​, ដី​ដែល​មិន​មាន​ទំនាស់ ,​ដី​ដែល​មាន​ឯកសារ​បញ្ជាក់​ពី​រយៈពេល​កាន់កាប់ និង​អត្តសញ្ញាណ​ច្បាស់លាស់ និង ការ​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​ទំហំ​តូច​ៗ​ជា​លក្ខណៈ​គ្រួសារ ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9529925