Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹងល្អ! កម្ពុជាព្យាបាលជាសះស្បើយ ៤នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ (Covid-19) ចំនួន ៤នាក់ ខណៈមិនមានករណីឆ្លងថ្មីឡើយ។ នេះបើតាមការសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០។

តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជាសះស្បើយចំនួន ៤នាក់ ជាជនជាតិខ្មែរ ជាអ្នកដែលបានត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី រស់នៅខេត្តព្រះសីហនុ កណ្តាល ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។  

បច្ចុប្បន្ន អ្នកជំងឺទាំងអស់ថយចុះត្រឹម ៧៦នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២២៥នាក់ មានស្រ្តីចំនួន ៤៦នាក់ និងបុរស ១៧៩នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៤៧នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ១០៨នាក់ ស្មើនឹង ៦៥,៣៣%៕

 

from: https://tnaot.com/km/m/detail/article/9529924