Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជាន់​ពុទ្ធកាល​តើ​ភិក្ខុ​រូប​ណា​ដែ​ល​សម្បូរ​​រឿងអាស្រូវ​ច្រើន​ជាងគេ ?

នៅ​សម័យ​ពុទ្ធកាល​មាន​ភិក្ខុ​មួយ​អង្គ​ឈ្មោះ​ឧ​ទា​យិ​ដែល​សម្បូរ​រឿងអាស្រូវ​ច្រើន​ជាងគេ តែ​ភាគច្រើន​តូចតាច​គឺ​មិន​ដល់​ថ្នាក់​បារាជិក​ទេ និង​ជា​ភិក្ខុ​ល្ងង់​សូ​ម្បី​គង់នៅ​ក្នុង​វត្ត​ជាមួយ​នឹង​ព្រះពុទ្ធ​ក៏​នៅ​តែ​ល្ងង់​ប្រៀប​បាន​នឹង​វែក​មិន​ស្គាល់​រសជាតិ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។

មានរឿង​ដំណាល​ថា ថ្ងៃមួយ​ភិក្ខុ​ឧ​ទា​យិ​អង្គ​នោះ​បាន​ទៅ​គង់នៅ​ក្នុង​ធម្មសភា ធ្វើ​ដូច​ជា​ព្រះ​មហាថេរ ។ ពួក​ភិក្ខុ​អាគន្តុកៈ​បានឃើញ​លោក​ហើយ​ក៏​សម្គាល់ថា​ជា​ព្រះ​មហា​ថេរៈ​ជា​អ្នក​ចេះ​ដឹង​ច្រើន ហើយ​បាន​ចូល​ទៅ​សួរ​បញ្ហា​ធម៌​នឹង​លោក ។ ស្រាប់តែ​ព្រះ​ឧ​ទា​យិ​រក​ឆ្លើយ​បញ្ហា​ធម៌​មិន​បាន​ទាល់តែ​សោះ ។

ពួក​ភិក្ខុ​អាគន្តុកៈ​ទាំងនោះ​បាន​តិះដៀល​ថា ឱ​ហ្ន៎​! ភិក្ខុ​អង្គ​នេះ​គង់នៅ​ក្នុង​វត្ត​ជាមួយ​ព្រះ​សាស្តា​ដែរ តែ​មិនដឹង​នូវ​ធម៌អាថ៌​អ្វី​បន្តិច​សោះ ហើយ​នាំ​យក​រឿង​នេះ​ទៅ​ក្រាបទូល​ដល់​ព្រះ​បរម​សាស្តា ។

ព្រះ​អង្គ​ទ្រង់​ជ្រាប​រឿង​នោះ​ហើយ​ក៏​ត្រាស់​ថា​៖ ជនពាល​ទោះបី​ចូល​ទៅ​អង្គុយ​ជិត​ជាមួយ​នឹង​​បណ្ឌិត​អស់​មួយ​ជីវិត​ក៏​ដោយ តែ​ក៏​មិនដឹង​ច្បាស់​នូវ​ព្រះធម៌​ដែរ ប្រៀប​ដូច​ជា​វែក​មិន​ស្គាល់​រសជាតិ​នៃ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9529897