Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះពុទ្ធ​ណែនាំ​ពី​របៀប​ធ្វើ​ទាន

ការ​ធ្វើ​ទាន​មិនមែន​ចេះ​តែ​ធ្វើ​ឱ្យ​តែ​បាន​ឈ្មោះ​ថា​ធ្វើ​នឹង​គេ​ដែរ​នោះ​ទេ បើ​ឱ្យទាន​មិន​ត្រឹមត្រូវ​តាម​ពុទ្ធានុញ្ញាត ផល​នៃ​ទាន​នោះ​នឹង​បាន​ត្រឡប់​មក​វិញ​មិន​ច្រើន​ឡើយ ព្រោះហេតុនោះ​សូម​ពុទ្ធបរិស័ទ​គប្បី​ចូល​អាន​អត្ថបទ​មួយ​នេះ នឹង​បានជា​ប្រយោជន៍​ច្រើន​ដល់​ការ​ធ្វើ​ទាន ស័ក្តិសម​ទៅ​នឹង​ការ​ចំណាយ​ទ្រព្យធន​របស់​លោក​អ្នក​ដែល​បាន​លះបង់​ទៅ ។

របៀប​ធ្វើ​ទាន​ត្រឹមត្រូវ​តាម​ក្បួនច្បាប់​ព្រះពុទ្ធ​សាសនា​៥​ប្រការ​គឺៈ

១-​ឲ្យ​ទាន​ដោយ​សទ្ធា គឺ​ឲ្យ​ដោយ​ជឿជាក់​ថា ផល​របស់​ទាន​នេះ​ពិតជា​មាន​ផល​ដោយ​ពិតប្រាកដ ។

២-​ឲ្យ​ទាន​ដោយ​គោរព គឺ​ឲ្យ​ដោយ​យកចិត្តទុកដាក់ ដោយ​គោរព​ក្នុង​ទាន និង​បុគ្គល​ដែល​ជា​អ្នក​ទទួល ។

៣-​ឲ្យ​ទាន​តាម​កាល គឺ​ឲ្យ​ទាន​តាម​កាលដែល​គួរ​ឲ្យ ឈ្មោះ​ថា កាល​ទាន ។

៤-​ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ គឺ​ឲ្យ​ដោយ​មិន​មានចិត្ត​សោក ដោយ​មិន​ចង់​ឲ្យ​គេ​តបស្នង​អ្វី​មក​វិញ​ឡើយ​។

៥-​ឲ្យ​ទាន​ដោយ​មិន​បៀតបៀន​ខ្លួនឯង និង​អ្នក​ដទៃ ។

បុគ្គល​អ្នក​ឲ្យ​ទាន​ប្រកបដោយ​បញ្ញា​បែប​នេះ ទោះ​កើត​ក្នុង​ទីណា​ៗ នឹង​ជា​បុគ្គល​ស្ដុកស្ដម្ភ មានទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន ហើយ ភោគៈ​ដ៏​ពោរពេញ​ទាំងនោះ​រមែង​កើត​មាន​តាម​កាល​ដ៏​គួរ​ដល់​បុគ្គល​នោះ​វិញ​ជាក់​ជា​មិន​ខាន ។

from: https://tnaot.com/km/m/detail/article/9529876