អ្នកកើតឆ្នាំជូត ខាល មមី រកា ក្នុងថ្ងៃនេះគួរប្រុងប្រយ័ត្នចំពោះមុខជំនួញ ការងារ និងស្នេហាអាចនឹងមានរឿងមិនល្អកើតឡើងលើខ្លួនរបស់អ្នក
តាមក្បួនហោរាសាស្ត្រ ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្លូវ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ ការងាររបស់លោកអ្នកថ្ងៃនេះ ទទួលរងនូវឧបទ្រពចូលយាយីច្រើនបន្តិច តែយ៉ាងណាការរស់នៅក៏មានភាពសុខដុមគ្រាន់គាប់ប្រសើរផង ។ ចំណែកបុរសពេលនេះនៅមានអំណោយផលល្អនៅឡើយដូចនេះបើចង់ធ្វើអ្វីក៏ដោយតែងហុចផ្លែផ្កាជាសន្សឹមៗជានិច្ច។
ជំនួញ ៖ អំឡុងពេលនេះបើចង់ពង្រីកមុខរបររកស៊ីជំនួញពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ ការធ្វើដំណើរមិនគប្បីសេពគប់គ្រឿងស្រវឹងឡើយពីព្រោះថាងាយជួបបញ្ហាយាយីពិសេសបញ្ហាចរាចរតែម្តង។
ស្នេហា ៖ បើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយត្រូវរ៉ូវគ្នាហើយក៏ងាយបែកបាក់ទៅវិញផង។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ លោកអ្នកមានដំណើររដិបរដុបបន្តិច ហើយទាល់តែចេះមើលគេមើលឯងខ្លះទើបគ្មានរឿងរាវចម្រូងចម្រាសទៅរួច។ ក្នុងពេលនេះឬពេលកន្លងមកបើទោះបីជួបព្យុះភ្លៀងក្នុងដំណើរជីវិតក្តីលោកអ្នកត្រូវចេះឈរលើជំហរខ្លួនឯង ហើយខិតខំពុះពារបន្តទៅទៀតនោះពិតជាទទួលជោគជ័យវិញជាក់ជាពុំខាន។
ជំនួញ ៖ ពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
ស្នេហា ៖ មានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នប្រយែង ហើយត្រូវធ្វើសន្សឹមៗកុំតក់ក្រហល់នោះលទ្ធផលល្អៗនឹងផ្តល់មកវិញដូចជាទីពេញចិត្តជានិច្ច។ការរស់នៅទាំងស្ត្រីបុរសត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អព្រោះងាយកើតរឿងក្តៅក្រហាយនាំឱ្យជួបភាពសៅហ្មង។
ជំនួញ ៖ មិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
ស្នេហា ៖ កុំចង់យកក្តីចង់ចាញ់ឈ្នះគ្នាដាក់ក្នុងខ្លួនច្រើនប្រយ័ត្នឥតការអ្វីសោះនាំតែកើតបញ្ហាឡើង។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬជាឱកាសល្អសម្រាប់លោកអ្នកប្រកបពិធីអ្វីមួយផង។
ជំនួញ ៖ ក្នុងអំឡុងពេលនេះទោះជួញទីកន្លែងណាលោកអ្នកតោងតែប្រយ័ត្នប្រយែងពីចំណូលបន្តិចព្រោះមានតិចតួច ឯការចំណាយវិញមានគ្រប់សារពើដែលអាចនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។
ស្នេហា ៖ មានការរីកលូតលាស់ទៅមុខប្រពៃហើយបើចង់រៀបចំផ្សំផ្គុំគ្រូសារដោយការចូលស្តីដណ្តឹងក៏ជាពេលវេលាល្អប្រពៃណាស់។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាភាពរកាំចិត្តក៏តែងកើតមានច្រើនចំពោះមុខផង។
ជំនួញ ៖ បើលោកអ្នកចង់បើកធ្វើជំនួញនៅថ្ងៃនេះក៏ប្រសើរដែរពីព្រោះថាលាភប្រាក់កាសក៏តែងផ្តល់មកវិញគ្រាន់ជាទីទុកចិត្ត។
ស្នេហា ៖ ចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះការបំពេញការងារមានការរីកលូតលាស់សន្សឹមៗទៅមុខតែយ៉ាងណាបើលោកអ្នកទើបចូលបំពេញការងារថ្មីថ្មោងត្រូវប្រយ័ត្នប្រយែងពីព្រោះងាយជួបបញ្ហាត្រូវប៉ះទង្គិចណាស់ផង។ក្រៅពីនេះការរស់នៅលោកអ្នកត្រូវបំបាត់ភាពប្រកែប្រកាន់ចេញពីខ្លួនខ្លះទើបប្រសើរដែលមិនមានបញ្ហានាំត្រូវឈឺក្បាលច្រើន។
ជំនួញ ៖ មានការទិញចូលលក់ចេញដាច់មួយៗគ្រាន់អាចរកផលចំណូលចិញ្ចឹមគ្រួសារដែរតែយ៉ាងណាមិនអាចលោភលន់បានទេបើពុំនោះនឹងបាត់បង់ចំណូលពុំខាន។
ស្នេហា ៖ កុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះទោះធ្វើអ្វីគប្បីមើលមុខក្រោយ ហើយប្រយ័ត្នប្រយែងទើបមិនមានអ្វីចោទចំពោះមុខទៅរួច។
ជំនួញ ៖ ការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកធ្វើដំណើរចេញក្រៅផ្ទះគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយត្រូវគេបោកប្រាស់ឬភូតភរកុហក។
ស្នេហា ៖ មានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញ។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើមានកិច្ចការងារអ្វីត្រូវរវាសរវៃ ហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើន។ការប្រកបការងារវិញមានការចម្រើនលូតលាស់ និង ពិសេសបើពឹងពាក់អ្នកដទៃគេតែងមានការជួយយ៉ាងពេញដៃជើងថែមទៀត។
ជំនួញ ៖ ផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។
ស្នេហា ៖ មានភាពផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖នៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរ ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងអាចរកភាពជោគជ័យបានច្រើនផង។សម្រាប់ការរស់នៅមានភាពប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានភាពសុខដុមល្អ។
ជំនួញ ៖ បើធ្លាប់តែស្ងប់ស្ងាត់ពេលនេះអាចប្រែប្រួលមកល្អពិសេសបើបើករបររយះពេលខ្លីៗផងតែងសមដូចប្រកបជានិច្ច។
ស្នេហា ៖ កើតមាន ភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងៀមស្ងាត់ ហើយធ្វើអ្វីក៏ត្រូវប្រយ័ត្នប្រយែងផងដែរ។
ជំនួញ ៖ លោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ មិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយបើពុំនោះកើតមានតែរឿងរាវមិនចេះចប់ពុំខាន។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីផ្តល់ផលល្អនិងមានភាពសុខដុមគួរសមផង។
ជំនួញ ៖ បើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ មានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អណាស់។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះទោះប្រកបការងារតូចធំកិច្ចការចូលមកមានភាពប្រសើរណាស់ហើយបើលោកអ្នកស្រវ៉ាស្រទេញតែងហុចផ្លែផ្កាគួរជាទីពេញចិត្តពុំខាន។
ជំនួញ ៖ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ ជំនួញមានការចម្រើនលូតលាស់ទៅមុខល្អ ហើយបើមានគម្រោងការអ្វីមួយគួររួសរាន់ធ្វើព្រោះត្រូវចងចាំថាធ្វើច្រើនបានច្រើនធ្វើតិចបានតិច។
ស្នេហា ៖ មានភាពផ្អែមល្ហែមនិងត្រជាក់ត្រជុំប្រពៃណាស់៕ ប្រភព៖ Cen