Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តុលាការឃុំខ្លួនជនឆបោក និងលួចប្រាក់តាមវីង ៣នាក់

រាជធានី​ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០នេះ។ លោក អ៊ុ សុ​ភក្តិ ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ជនសង្ស័យ​៣​នាក់នោះពី​បទ​​ឆបោក និង​លួច​ប្រាក់​របស់​អតិថិជន​តាម​រយៈ​វី​ង​។

ជនសង្ស័យ​ទាំង​៣នាក់​នោះ ទី១ ឈ្មោះ ប៊ុត បញ្ញា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ជា​មេ​ក្លោ​ង​) ទី២ ឈ្មោះ យន្ត ពិភព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​អ្នក​ដក​ប្រាក់​) និងទី៣ ឈ្មោះ យស់ ពិ​ទូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​២០០៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​អ្នក​ដក​ប្រាក់​) ។

កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣ នាក់ ដែល​ពួក​គេ​តែងតែ​ធ្វើ​សកម្មភាព​លួច​ដក​ប្រាក់​របស់​ជន​រង​គ្រោះ​តាម​រយៈ​វី​ង ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក និង​លួច​ប្រាក់ តាម​ប្រព័ន្ធ​វី​ង​ប្រាកដ​មែន ដោយ​ប្រើ​វិធី​លួច​យក​លេខ​កូដ​សម្ងាត់​របស់​អតិថិជន​តាម​បណ្តាញ​សង្គម ដោយ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក អ្នកលក់​អន​ទ្បា​ញ ហើយ​បាន​ទូរស័ព្ទ​ទៅ​អតិថិជន​នោះ ដើម្បី​ទទួល​បាន​លេខ​កូដ​សម្ងាត់​វី​ង និង​វិធី​មួយទៀត​គឺ​ចូល​បន្លំ​ខ្លួន​ធ្វើ​ជា​អតិថិជន នៅ​តាម​ភ្នាក់ងារ​វេរ​លុយ លួច​ថត​លេខ​កូដ​សម្ងាត់​ផ្សេង​ទៀត​ដែល​កំពុង​តែ​វេ​លុយ ។​

ក្រោយ​ពី​បាន​លេខ​កូដ​សម្ងាត់ និង​លេខ​ទូរស័ព្ទ​ដែល​ត្រូវ​វេ​រលុយ​រួច​ហើយ​ឈ្មោះ ប៊ុត បញ្ញា បាន​ប្រើប្រាស់​កម្មវិធី APP COOLER នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន ហើយ​ឲ្យ​ឈ្មោះ យន្ត ពិភព និង​ឈ្មោះ យស់ ពិ​ទូ ទៅ​បើកប្រាក់​តាម​ភ្នាក់ងា​រវេ​លុយ​វី​ង​ណាមួយ​នោះ ។

ពេល​ភ្នាក់ងា​រវេ​រលុយ​ពិនិត្យ​លេខ​ទូរ ស័ព្ទ នឹង​ឆែក​មិនឃើញ​លេខ​ជន​ឆបោក​ទេ តែ​បែរជា​ឃើញ​លេខ​អ្នក​ទទួល​ពិតប្រាកដ​ទៅ​វិញ ។ សកម្មភាព​របស់​ជនសង្ស័យ​ទាំង​អស់នេះ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយ​ពួក​គេ​បាន​ប្រើ​បច្ចេកទេស​ទំនើប បើសិនជា​សមត្ត​កិច្ច​មិន​បង្ក្រាប​ទាន់​ពេលវេលា​នោះ ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​តិច​ទេ ត្រូវ​រង​គ្រោះ​អស់​លុយកាក់​ដោយ​ជន​អគតិ​នេះ ។

ជាមួយ​នោះ​ដែរ​សមត្ថកិច្ច​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ គួរ​មានការ​យល់​ដឹង នឹង​ប្រុង​ប្រយ័ត្ន នៅ​ពេល​ទៅ​ដាក់​ប្រាក់​នៅ​តាម​កន្លែង​ផ្ញើ​ប្រាក់ ខ្លាច​មាន​ជនសង្ស័យ​លួច​បន្លំ​នៅ​ក្បែរ​នោះ ហើយ​លួច​ថត​យក​លេខ​កូដ ដើម្បី​យក​ទៅ​ប្រ​ព្រិ​ត្ត​អំពើ​ល្មើស ច្បាប់​ដូច​ការ​រៀ​រាប់​ខាងលើ​នេះ ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9529353