យប់មិញនេះជាការប្រកួតចុងក្រោយរបស់លីគកំពូលអង់គ្លេសPremier League ដែលការប្រកួតធំៗជាច្រើនបានប្រព្រឹត្តទៅ ដើម្បីកាត់សេចក្តីនរណានឹងបានទៅលេងក្របខណ្ឌ័ Champion League រដូវកាលក្រោយ។ Chelsea ត្រូវប៉ះនឹង Wolverhampton ឯManchester United ត្រូវប៉ះនឹង Leicester City។
ជាលទ្ធផល Chelsea បានទទួលជ័យជម្នះលើ Wolves ក្នុងលទ្ធផល ២ទល់នឹង០។ គ្រាប់បាល់របស់ Chelseaរកបានដោយការទាត់បាល់ Free Kick របស់ Mason Mount និងការស៊ុតរបស់ Giroud។ ឯ Manchester United វិញក៏បានយកឈ្នះលើក្រុមកញ្ច្រោងក្នុងលទ្ធផល ២ទល់នឹង០ផងដែរ។
លទ្ធផលនេះធ្វើអោយក្រុម Manchester United បន្តនៅលេខ ៣ និង Chelsea បានលេខ៤ បើទោះជាមាន ៦៦ ពិន្ទុស្មើគ្នា (តែ Man Utd ឈ្នះគ្រាប់បាល់)ធ្វើអោយក្រុមទាំងពីរនៅ Top 4 ជាប់ឈ្មោះទៅលេងChampion League។ ឯក្រុម Leicester City បានត្រឹមទៅលេងនៅ Europa Leagueប៉ុណ្ណោះក្រោយបានត្រឹមចំណាត់ថ្នាក់លេខ៥។
ប្រភព៖ Livescore