ខេត្តព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរារចរណ៍ដ៍រន្ធត់មួយបានកើតឡើងរវាងរថយន្តបើកបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែង នឹងម្នាក់ទៀតរងរបួសធ្ងន់់់់់់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៩:៣៥នាទីព្រឹក ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបឹងកែងស្នេហ៍ ស្ថិតនៅភូមិរោងដំរី ឃុំជេីងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ពីស្គាល់អត្តសញ្ញាណជនរងគ្រោះមាន៖
-ទី១ ឈ្មោះ ខុន ភក្ដី ភេទប្រុស អាយុ២៦ឆ្នាំ អ្នកបើកបរម៉ូតូ(ស្លាប់)
-ទី២ មិនស្គាល់ឈ្មោះ អាយុជាង៦០ឆ្នាំ អ្នករួមដំណើរ (រងរបួសធ្ងន់)
ជនរងគ្រោះទាំង០២នាក់រស់នៅភូមិវល្លិ៍យាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ចំណែកជនបង្កហេតុជាអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះជួយអន្តរគមន៍វាស់វែងយករថយន្តទៅរក្សាទុកនៅប៉ុស៍នគបាលស្រុកបាភ្នំ ចំណែកសពជនរងគ្រោះប្រគាល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្តបទដោយ៖ Reoun Bona