Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលម៉ាក់ឱបកូន តើកូនដឹងថាម៉ាក់កំពុងគិតអ្វីទេ?

តើអ្នកព្រមទទួលស្គាល់ខ្លួន​ឯងប៉ុនណាដែរ? គ្រប់គ្នាម្នាក់ៗសុទ្ធតែជាមនុស្សអត្មានិយម យល់តែចិត្តខ្លួនឯង មើលរំលងអ្នកជុំវិញខ្លួន សូម្បីខ្ញុំខ្លួនឯងព្រមទទួលស្គាល់ថា ខ្ញុំភ្លេចក្តីស្រឡាញ់ពីមនុស្សស្រីតែម្នាក់ដែលស្រឡាញ់ខ្ញុំពិតប្រាកដ ម្នាក់នោះគឺជា ម៉ាក់របស់ខ្ញុំ

ព្រោះតែក្រាស់គេមិនស្រឡាញ់ខ្ញុំ ខ្ញុំធ្វើបាបខ្លួ​​នឯងយ៉ាងខ្លាំង ដល់ថ្នាក់មានគំនិតចង់ធ្វើអត្តឃាតខ្លួនឯងទៀត។ ខ្ញុំនេះពិតជាល្ងង់ណាស់មែនទេ ជីវិតមានតែមួយ នរណាៗក៏គ្រប់គ្នាស្រឡាញ់ជីវិតខ្លួនឯង តែដោយសាររឿងស្នេហាបែរមានគំនិតខ្លីបែបនេះ។ តែព្រោះថ្ងៃដែលខ្ញុំកើតគំនិតឆ្គួតមួយនេះ ក៏ជាថ្ងៃដែលខ្ញុំបានដឹងថាអ្វីទៅដែលហៅថាស្នេហាពិតប្រាកដ។ ស្រ្តីម្នាក់រូបរាងស្គមស្តើង សក់ខ្មៅលាយសខ្លះៗ កែវភ្នែកបង្ហាញពីភាពក្រៀមក្រំ ដើរចូលក្នុងបន្ទប់ខ្ញុំ រួចទាញយករាងកាយហាក់គ្មានវិញ្ញាណរបស់ខ្ញុំមកឱបរួចនិយាយខ្សឹបៗដាក់ត្រចៀកខ្ញុំថា៖«ពេលម៉ាក់ឱបកូន តើកូនដឹងថាម៉ាក់កំពុងគិតអ្វីទេ?»។

ខ្ញុំធ្វើជាមិនឮសំណួរបស់គាត់។

គាត់បន្តនិយាយទៀតថា៖«ម៉ាក់សូមទោសកូនប្រុស! ម៉ាក់ពិតជាមិនដឹងថាកូនប្រុសរបស់ខ្លួនកំពុងឈឺចាប់ កើតទុក្ខខ្លាំងបែបនេះទេ! ម៉ាក់ពិតជាបំពេញតួនាទីមួយនេះមិនបានល្អសោះ! កូនដឹងទេការកំណើតកូន គ្រប់គ្នាជំទាស់មិនព្រមឲ្យម៉ាក់ទុករូបកូន គ្មាននរណាម្នាក់យល់អារម្មណ៍របស់ម៉ាក់ ថារូបកូនសំខាន់យ៉ាងណាចំពោះម៉ាក់! ម៉ាក់ពិតជាខ្លាចណាស់ ខ្លាចបាត់បង់កូនព្រោះម៉ាក់ដឹងថាខ្លួនឯងមានសុខភាពខ្សោយមិនដូចគេដទៃ ត្រូវការផឹកថ្នាំជារៀងរាល់ថ្ងៃ រហូតដល់គ្មានសមត្ថភាពផ្តល់ទឹកដោះឲ្យកូនខ្លួនបាន តែម៉ាក់ដឹងថាកូនប្រុសរបស់ខ្លួនកើតមកធំឡើងនឹងមិនដូចរូបម៉ាក់ឡើយ! គេច្បាស់ជាមានសុខភាពរឹងមាំរស់នៅសុខស្រួលជាក់ជាមិនខាន ព្រោះម៉ាក់សង្ឃឹមជឿជាក់ថាកូនប្រុសមួយរូបនេះដឹងថាម៉ាក់ស្រឡាញ់កូនខ្លាំងប៉ុណ្ណា!»។

កុំនិយាយពាក្យថាស្តាយក្រោយនៅពេលដែលអ្នកបាត់បង់មនុស្សដែលស្រឡាញ់អ្នក បារម្ភពីអ្នក លះបង់គ្រប់បែបយ៉ាងដេីម្បីអ្នក ប៉ុន្តែអ្នកបែរជាមេីលរំលងហេីយមិនឲ្យតម្លៃ។

ហើយការស្លាប់មិនមែនជាដំណោះស្រាយ អ្វីៗមិនអាចបកក្រោយបានទេ។

កុំលេងសេីចនឹងការស្រឡាញ់ វាធ្វេីឲ្យមនុស្សម្នាក់ឈឺចាប់ខ្លាំងនៅពេលដែលគេឆ្អែតនឹងទង្វេីរបស់អ្នក គេនឹងចាកចេញពីអ្នកគ្មានថ្ងៃត្រឡប់រកអ្នកម្តងទៀតឡេីយត្រូវចាំទុក!៕

អត្ថបទដោយ៖ រ៉ាហ្សុី

from: https://tnaot.com/km/m/detail/article/9709552