Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៤ វីធីបំបាត់ក្លិនស្អុយពីបាតជើងដែលអ្នកគួរអនុវត្ត

ក្លិនជើងជារឿងគួរឲ្យអាម៉ាស់បំផុត ជាពិសេសពេលអ្នកនៅក្នុងចំណោមមនុស្សនៃកម្មវិធី ការជួបជុំ និងកន្លែងធ្វើការ ក្រោយបោះស្បែកជើងចេញម្ដងៗហើរក្លិនស្អុយជះដល់ច្រមុះអ្នកក្បែរខ្លួន។ ដូច្នេះហើយថ្ងៃនេះយើងនឹងនាំគ្នាមកដឹងពីវិធីដែលអាចជួយបំបាត់ក្លិនស្អុយពីបាតជើងជាមួយគ្នា!

វិធីទី១៖ ត្រាំជើង ឬនៅពេលងូតទឹករួចគួរចំណាយពេលមួយភ្លែតជូតតាមចង្អូរម្រាមជើងក៏ដូចជាបាតជើងឲ្យបានស្អាតជាមួយនឹងកន្សែងពោះគោ។

វិធីទី២៖ លាយស្រាបៀរ ៣ ស្លាបព្រាជាមួយទឹកត្រជាក់ ២ លីត្រ រួចដាក់ត្រាំជើងរយៈពេល ១៥ ទៅ ៣០ នាទី បន្ទាប់មកចាំលាងនិងជូតសម្អាតជើងឲ្យស្អាតជាការស្រេច។

វិធីទី៣៖ ប្រើទឹកខ្មោះផ្លែប៉ោម ១/២ លីត្រជាមួយទឹកក្ដៅឧណ្ហៗ ២០០ មីលីលីត្រ រួចប្រើសំឡីជ្រលក់ល្បាយនោះហើយយកទៅជូតលើជើងរបស់អ្នកចុះឡើងរយៈពេល ២០ នាទី រួចចាំទុកឲ្យជើងស្ងួតដោយខ្លួនឯងតាមធម្មជាតិ។

វិធីទី៤៖ ត្រូវបោកសម្អាតស្រោមជើងទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងស្បែកជើងរបស់អ្នកឲ្យបានទៀតទាត់។

ចំណាំ៖ ប្រសិនបើលោកអ្នកមានបញ្ហាក្លិនស្អុយបាតជើងខ្លាំងក្លា ក៏គួរតែទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ មិនគួរគប្បីបណ្ដែតបណ្ដោយបែប​នេះឡើយ។ ប្រែសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9709516