Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្មាតហ្វូនទាំងនេះអាចតំឡើង Android 11 បានហើយ

កាលថ្ងៃទី៨ ខែកញ្ញា នេះក្រុមហ៊ុន Google បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 11 ដែលជាបច្ចេកវិទ្យាចុងក្រោយមានការវិវត្តមុខងារមួយចំនួនបានល្អប្រើសើរ និងងាយស្រួលក្នុងការប្រើប្រាស់ស្មាតហ្វូនជាងមុន។

ក្នុងចំណោមមុខងារសំខាន់ៗបណ្ដាលអ្នកប្រើប្រាស់ Android មានចំណាប់អារម្មណ៍ខ្លាំងទៅលើមុខងារ៖

១. Android Auto ដែលអនុញ្ញាតឲ្យអ្នកតភ្ជាប់ស្មាតហ្វូនទៅនឹងរថយន្ត ហើយវាអាចផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងប្រើប្រាស់សំឡេងបញ្ជាលើមុខងារជំនួយការពី Google, ការណែនាំផ្លូវ, ការទំនាក់ទំនង និងចាក់តន្រ្តីឬកម្មវិធីដែលអ្នកចូលចិត្ត។

២. Media Controls ជាមុខងារដែលអ្នកអាចគ្រប់គ្រងរាល់ការចាក់តន្ត្រីកម្សាន្តផ្សេងៗ ជាពិពេលពេលអ្នកចង់ប្ដូរឧបករណ៍តភ្ជាប់គឺប្ដូរបានរហ័សដោយគ្មានដាច់ចង្វាក់តន្ត្រី ឬសូរឡើយ។

៣. Bubbles ជាមុខងារដែលអនុញ្ញាតឲ្យស្មាតហ្វូនអ្នកទទួលសារជាមួយដុំពពុះទឹកដែលលោតចេញមកពេលមានសារផ្ញើចូលមកដូច Messenger លើគ្រប់កម្មវិធីទំនាក់ទំនងជាសារទាំងអស់នៃស្មាតហ្វូនអ្នក និងបើពពុះទឹកបានគ្រប់កម្មវិធីខុសៗគ្នាក្នុងពេលតែមួយ។

៤. Swit Off ជាមុខងារថ្មីមួយដោយអ្នកគ្រាន់តែប៉ះលើអេក្រង់ពីរដងអាចបិទទូរសព្ទបានដោយមិនចាប់ចាំបាច់ចុចប៊ូតុងបិទ។

៥. Call background ជាមុខងារដែលអ្នកអាចជ្រើសរើសក្នុងការដាក់ Background ជារូបភាពឬវីដេអូលើការខលចេញនិងខលចូល។

ក្រៅពីនេះនៅមានមុខងារដែលអាប់ដេតថ្មីជាច្រើនទៀត សុទ្ធតែជាមុខងារគួរឲ្យអារម្មណ៍។ ចំណែកខាងក្រោមនេះគឺជាម៉ូដែលស្មាតហ្វូនដែលអាចតំឡើងប្រព័ន្ធប្រតិបត្តិការ Android 11 បាន៖

Google Pixel 2 / 2 XL

Google Pixel 3 / 3 XL

Google Pixel 3a / 3a XL

Google Pixel 4 / 4 XL

Google Pixel 4a

Xiaomi Mi 10 / Mi 10 Pro

ស៊េរី Samsung Galaxy (សឹងតែគ្រប់ស៊េរី Galaxy គឺអាច upgrade បាន)

ចំពោះម៉ូដែលស្មាតហ្វូនផ្សេងៗទៀតដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ខាងក្រុមហ៊ុន Google អាចនឹងដាក់ឲ្យនៅពេលក្រោយ។ អត្ថបទដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9709505