ដោយតម្រូវការសន្តិសុខអាមេរិក ByteDanceរបស់ចិននឹងស្វែងរក ៦០ពាន់លានដុល្លារ ក្នុងកិច្ចព្រមព្រៀងនៅអាមេរិក
ក្រុមហ៊ុនប៊ីប៊ីឌីត (ByteDance Ltd) របស់ចិនកំពុងស្វែងរកថវិកាប្រមាណ ៦០ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុន TikTok ។ ខណៈដែលក្រុមហ៊ុន Oracle Corp ORCL.N និងក្រុមហ៊ុន Walmart Inc WMT.N ក៏កាន់កាប់ភាគហ៊ុនក្នុងអាជីវកម្មវីដេអូខ្លីនេះ ដើម្បីដោះស្រាយកង្វល់សន្តិសុខអាមេរិកផងដែរ។
ក្រុមហ៊ុន Oracle នឹងកាន់កាប់ភាគហ៊ុន ១២.៥ ភាគរយនៅក្នុងក្រុមហ៊ុន TikTok Global ហើយអាចរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ពលរដ្ឋអាមេរិកក្នុងលក្ខខណ្ឌរបស់ខ្លួនបាន។ នេះគឺដើម្បីគោរពតាមតម្រូវការសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនយក្សលក់រាយ Walmart បាននិយាយដែរថា ខ្លួននឹងកាន់កាប់ភាគហ៊ុន ៧.៥ ភាគរយ។
ក្រុមហ៊ុន TikTok បានឱ្យដឹងទៀតថា ក្រុមហ៊ុនទាំងពីរនឹងចំណាយប្រាក់រួមគ្នាចំនួន ១២ ពាន់លានដុល្លារសម្រាប់ភាគហ៊ុនរបស់ពួកគេ ប្រសិនបើពួកគេយល់ព្រមនឹងតម្លៃស្នើសុំ ៦០ ពាន់លានដុល្លារនេះ។
ទោះជាយ៉ាងណា មិនទាន់មានសារព័ត៌មានណាទទួលបានការអត្ថាធិប្បាយពីបញ្ហានេះរបស់ក្រុមហ៊ុន ByteDance, TikTok, Oracle និង Walmart នៅឡើយទេ។
រីឯការវាយតំលៃចុងក្រោយ ក៏នៅមិនទាន់កំណត់នៅឡើយដែរ។ ហើយពេលនេះ ក្រុមហ៊ុនកំពុងធ្វើការរៀបចំរចនាសម្ព័ន្ធ និងវិធានការសមធម៌សម្រាប់សន្តិសុខទិន្នន័យ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានលើកឡើងកាលពីថ្ងៃសៅរ៍ថា លោកគាំទ្រកិច្ចព្រមព្រៀងជាគោលការណ៍នឹងអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការនេះនៅសហរដ្ឋអាមេរិក។បើទោះបីជាការលើកឡើងរបស់លោកហាក់ដូចជាផ្ទុយនឹងបទបញ្ជានាយកប្រតិបត្តិមុនរបស់លោក សម្រាប់ក្រុមហ៊ុន ByteDance របស់ចិនកន្លងមកក៏ដោយ៕