Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Mauciro Pochetino រៀលម៉ាឌ្រីដគឺជាក្តីស្រមៃរបស់ខ្ញុំ

ពិតណាស់! មិនថាកីឡាករ ឬក៏គ្រូបង្វឹកទេសុទ្ធតែមានក្តីស្រមៃជាមួយក្លិបមួយនេះ​។ Real Madrid គឺជាក្លិបយក្សមួយរបស់ស្បាញ ហើយក៏ជាក្រុមមួយដ៏ធំក្នុងចំណោមក្លិបរបស់អេស្បាញ និងអឺរ៉ុបផងដែរ។

កាលពីថ្មីៗនេះ មានការសាកសួរជាច្រើន ទៅកាន់អ្នកចាត់ការក្រុមសញ្ជាតិអាហ្សង់ទីនរូបនេះ លោក Mauciro Pochetino ។ ក្នុងបទសម្ភាសន៍ជាមួយកាសែត AS របស់អេស្ប៉ាញកាលពីម្សិលមិញ លោកក៏បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួន អំពីក្លិបដែលលោកចង់ដឹងនាំក្នុងក្តីស្រមៃរបស់លោកផងដែរ។

លោកបាននិយាយថា៖ ខ្ញុំមិនប្រាកដថាខ្ញុំនឹងបានដឹកនាំក្រុមស្តេចសរៀលម៉ាឌ្រីដនៅថ្ងៃណាមួយ ឬក៏អត់នោះទេ ប៉ុន្តែវាជាការពិត រៀលម៉ាឌ្រីដគឺជាក្តីស្រមៃរបស់ខ្ញុំ។ បើសិនជាពួកគេមិនមែនជាក្លិបមួយដែលល្អបំផុតក្នុងលោក គេក៏ជាក្រុមមួយក្នុងចំណោមក្រុមដែលល្អបំផុតក្នុងលោកដែរ។ ខ្ញុំក៏មិនខុសពីគ្រូបង្វឹកដទៃទៀតដែរ ដែលប៉ងលើ រៀលម៉ាឌ្រីដនៅក្នុងក្តីស្រមៃ ៕

from: https://tnaot.com/km/m/detail/article/9709451