រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់របស់សង្វៀនប៉ុស្តិ៍លេខ៥ បានឈានចូលមកដល់សារជាថ្មី ជាមួយគូប្រយុទ្ធដ៏ពូកែ និងមានល្បិចប្រកួតប្លែកៗម្យ៉ាងម្នាក់។ នោះជាការប្រកួតប្រដាល់កំពូលជើងឯក Cell Card Champion ដែលប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០២០ មុននេះ។
អ្វីដែលស្មានមិនដល់នោះ គឺការប្រកួតចូលដល់ត្រឹម៣ទឹកប៉ុណ្ណោះ ក៏ប្រកាសលែងអោយប្រកួតតែម្តង ព្រោះតែបង្គោលក្រហម ចុះចាញ់វៃ លេងកើត ដោយដួលភីញសន្លប់ឈឹងតែម្តង។
កីឡាករបើកឆាកប្រកួតនេះ គឺ ធន ស៊ីវម៉ូវ មកពីក្លិបកីឡាសមាគមកីឡាប្រដាល់ខេមរៈភូមិន្ទ ប៉ះជាមួយកីឡាករ ម៉ន ភារម្យ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក។ នេះជា ការប៉ះគ្នាលើកទី១ បើនិយាយពីបទពិសោធន៍ប្រកួត គឺម្នាក់ៗមានពេញខ្លួនដូចគ្នា។ ដោយ មិនទាន់ដឹងថា បច្ចេកទេសនៃការវាយតប់គ្នាបែបណា ហើយឆាកទី១ ម្នាក់ៗស្ទាបស្ទង់រកកលល្បិចឆ្មក់រកចំណុចខ្សោយ។ លុះចូលមកដល់ទឹកទី២ អ្នកប្រដាល់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម១គូនេះ ចាប់ផ្តើមដឹងតិចនិចគ្នាបណ្តើរៗ ដោយខិតខំរកចំណុចខ្សោយ ដើម្បីបំបាក់ដៃគូ ដោយចាប់ផ្តើមល្អមើលឡើងមួយកម្រិតទៀត។
យ៉ាងណា បង្គោលក្រហម បានធ្វើការប្រកួតតាំងពីចុងទឹកទី១ ត្រូវបានវាយដៃគូ អោយរាប់ម្តង។ លុះដល់ពាក់កណ្តាលទឹកទី៣ បង្គោលខៀវលេងវិញ ធ្វើអោយរាប់ ។ ក្រោយមក ភារម្យ កាន់តែវាយសន្ធាប់ទៅៗ រហូតធ្វើអោយ ស៊ីវម៉ូវ ទប់ជំហរមិនបានរហូតសន្លប់។
បង្គោលក្រហម ស៊ីវម៉ូវ ថ្លែងប្រាប់ទាំងស្តាយថា ខ្លួនមិននឹកស្មានថា កំពុងតែឡើងសាច់ដុំ បែរជាប្រកាសអោយចាញ់ទឹកទី៣ នៃជំនួបលើកទី១នេះ។ ខ្លួនពិតជាមិនអស់ចិត្តហើយរកពាក្យនិយាយមិនចេញ មានតែស្រឡាំងកាំងថែមទៀត។
យ៉ាងណា ខ្លួននិងព្យាយាមបង្ហាញស្នាដៃលើសង្វៀនជាបន្តទៀត តាមរយៈវេទិកាលើកក្រោយៗ ហើយនឹងបង្ហាញមហាជនអោយចិត្តជុំវិញ វិជ្ជាគុនដែលមានកុំអោយដូច លើកនេះ។ ចាប់តាំងពីស្ងប់កូវីដ មកឃើញថា កីឡាករគូបើកឆាកនៅសង្វៀនប៉ុស្តិ៍លេខ៥ មានការទាក់ទាញយ៉ាងខ្លាំងធ្វើអោយក្រុមការងារភ្ញាក់ផ្អើលតែម្តង។ ឯអ្នកមើលជាច្រើនចង់ទៅទស្សនាការប្រកួតផ្ទាល់អោយតែបើកអោយចូល ព្រោះកីឡាប្រដាល់នេះ ពួកគាត់ចូលចិត្ត ហើយស្រឡាញ់ណាស់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព