ក្លឹបសេះបង្កង់របស់អ៊ីតាលី Juventusបានសម្រេចក្តីបំណងរបស់ខ្លួនលើកពានលីគ Serie A ក្រោយយកឈ្នះលើក្លឹប Sampdoria ក្នុងលទ្ធផល ២ទល់នឹង០។ នេះជាពានលីគលើកទី៩ ជាប់ៗគ្នារបស់ក្លឹបយក្សមួយនេះ និងជាកំណត់ត្រាមួយដែលគ្មានក្លឹបណានៅតំបន់អឺរ៉ុបទាំង៥ អាចបំបែកបានឡើយ។
២ គ្រាប់របស់ Juventus រកបានដោយកីឡាករ Cristiano Ronaldo និងគ្រាប់ទី២រកបានដោយ Bernardeschi។ ទោះជាយ៉ាងណា CR7 បានបរាជ័យក្នុងការស៊ុតបញ្ចូលទីបាល់ពិន័យ១១ម៉ែត្រនៅចុងការប្រកួត ធ្វើអោយគេមិនអាចរកគ្រាប់បាល់តាមស្មើ Ciro Immobile ដែលមានគ្រាប់បាល់៣៤ គ្រាប់ឡើយ។
គួរបញ្ជាក់ផងដែរថា CR7 ដែលមានអាយុ៣៥ឆ្នាំ បានស៊ុតបញ្ចូលទី១០គ្រាប់ក្រោយការវិលត្រឡប់មកវិញនៅបាល់ទាត់ក្នុងប្រទេសអ៊ីតាលីនៅថ្ងៃ២០ មិថុនា ច្រើនជាងកីឡាករណាៗទាំងអស់ ដោយបូកសរុបគ្រាប់បាល់ទាំងអស់គេរកបាន ៣១ គ្រាប់ក្នុងរដូវកាលនេះ។
ប្រភព៖ BCC Sport