
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធ បានបង្ហាញឱ្យដឹងនៅថ្ងៃនេះថា ករណីឆ្លងវីរុសកូរ៉ូណានៅឥណ្ឌាបានកើនឡើងដល់ ៥,៤ លាននាក់ហើយ។
ពិតជាក្តីបារម្ភខ្លាំងណាស់ ឥណ្ឌាបានបង្ហាញអំពីចំនួនអ្នកផ្ទុកវីរុសនេះរយៈពេលតែ២៤ម៉ោង ដែលមានចំនួនខ្ពស់បំផុតនៅលើពិភពលោក។ ខណៈពេលនេះផងដែរ មានការកើនឡើងនៃករណីថ្មីដល់ទៅ ៩២,៦០៥នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា មនុស្សសរុបចំនួន ១,១១៣ នាក់បានបាត់បង់ជីវិតដោយបញ្ហាកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះផងដែរ។ បច្ចុប្បន្ន ឥណ្ឌាមានចំនួនមរណភាពស្មើរនឹង ១,៦ ភាគរយនៃករណីទាំងអស់ (ចំនួនមរណភាពសរុប ៨៦,៧៥២នាក់)៕