Gareth Bale បានទៅចូលរួមជាមួយក្រុម Tottenham Spurs ហើយ ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល។
ចំណែកឯកីឡាករ Sergio Reguilon ត្រូវបានផ្ទេរទៅកាន់ក្លិប Tottenham Spurs ជាផ្លូវការដូចគ្នា ដោយចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ក្នុងតម្លៃ៣០លានអឺរ៉ូ (+៥លាន) ជាមួយនឹងលក្ខខ័ណ្ឌទិញត្រឡប់មកវិញក្នុងតម្លៃ ៤០-៤៥លានអឺរ៉ូ។
បើទោះជាអ្នកទាំងពីរនេះទោះជាចាកចេញពិតមែនតែមិនទាន់ទៅដាច់ ១០០%នោះទេដោយ Bale ខ្ចីជើងមួយឆ្នាំ ចំនែក Reguilon នៅមានលក្ខខណ្ឌដែល Real Madrid អាចទិញយកមកវិញបាន។
យ៉ាងណាក៏ដោយ Bale មិនរំពឹងថានឹងវិលមកវិញនោះទេ តែ Reguilón នៅវ័យក្មេងអាចមានឱកាសវិលមកវិញនៅថ្ងៃអនាគត៕