ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់បានជាសះស្បើយវិញកាលពីម្សិញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០នេះ។
អ្នកទាំង៤នាក់នោះគឺ បុរសខ្មែរមានអាយុចន្លោះ២៣ ដល់ ៣០ឆ្នាំ មកពីខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។ ពួកគាត់ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។
គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែកក្កដា នេះ អ្នកជាសះស្បើយពីកូវីដ១៩ សរុបទាំងអស់១៤៧នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៧៦នាក់ និង២នាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកគឺស្តី្រជនជាតិអាមេរិកកាំង៕ ប៊ុនធឿន