Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នារីម្នាក់ទទួលបានការបញ្ចុះតម្លៃ ៦០ បាត​ភ្លាមៗ បន្ទាប់ពីរកឃើញអំបែងកែវក្នុងចានម្ហូប

​នារីម្នាក់ទទួលបានការបញ្ចុះតម្លៃ ៦០ ទៅលើវិក្កយបត្រមុខម្ហូប ព្រោះនាងបានប្រទះឃើញអំបែងកែវនៅក្នុងអាហាររបស់ខ្លួននៅក្នុងភោជនីយដ្ឋានមួយនៃខេត្តអយុធ្យា។

អតិថិជនឈ្មោះ​ Thitima​ អាយុ ២៧ ឆ្នាំបាននិយាយថា នាងបានទៅ​បរិភោគអាហារជាមួយ​សា្វមីរបស់នាង​ក្នុងភោជនីយដ្ឋានមួយក្នុងខេត្តអយុធ្យា ​ហើយបានកុម្មង់ម្ហូប ៣ មុខ។ ​នៅពេលចាប់ផ្តើមញ៉ាំមុខម្ហូបទី ២ ជនរងគ្រោះស្រាប់តែខាំប៉ះអំបែងកែវនោះដែលបណ្តាលឱ្យមុតមាត់ហើយចេញឈាមមកភ្លាមៗ តែជាសំណាងល្អ នាងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ប្តីប្រពន្ធទាំងពីរនាក់បានឈប់បរិភោគអាហារហើយ​ហៅគេមកគិតលុយដែលចំណាយសរុបអស់ចំនួន ២៦០ បាត។ ជនរងគ្រោះ Thitima បានប្រាប់​ម្ចាស់ហាងថា នាងបាន​ឃើញអំបែងកែវនៅក្នុងម្ហូប​ ហើយវាបានមុតមាត់របស់នាង។ ​ម្ចាស់ហាងក៏បានសួរនាំពីរបួស ហើយក្រោយមកគេបានបញ្ចុះតម្លៃចំនួន ៦០ បាតសម្រាប់អាហារមួយពេលនោះ។ ​

​ជនរងគ្រោះបាននិយាយថា រូបនាងបានគិតថាបុគ្គលិក​របស់ភោជនីយដ្ឋានបានលាងបន្លែរួមជាមួយពែងកែវដែលនាំឱ្យកែវបែកហើយធ្លាក់កម្ទេចជាប់ជាមួយបន្លែ និងក្រោយមកជាប់នៅក្នុងអាហារ។​ លើសពីនេះជនរងគ្រោះក៏បានបង្ហោះសារទាក់ទងនឹងរឿងរ៉ាវនេះទៅលើបណ្តាញសង្គមហ្វេសបុកដើម្បីជាការចែករំលែកបទពិសោធន៍ផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9709203