សាច់ភ្លៅដែលយារធ្លាក់និងខ្លាញ់ច្រើន ចង់ស្លៀកខ្លីក៏ពិបាក។ តែពេលនេះកុំបារម្ភចំណាយពេលត្រឹមតែ ២០ នាទីក្នុងមួយថ្ងៃហាត់ក្បាច់ទាំងនេះអ្នកនឹងបានជើងស្អាតស្រឡូនដូចតារាម៉ូដែលជាមិនខាន។តោះ! មកសាកល្បងទាំងអស់គ្នា៖
១. ក្បាច់ទ្រជើងតែមួយ៖ឈរជើងមួយហើយជើងមួយទៀតបោះឡើងរួមជាមួយនឹងដងខ្លួន។ ធ្វើយ៉ាងណាឲ្យមើលទៅដូចជារាងអក្ស T។ ធ្វើបែបនេះឲ្យនឹង រយៈពេលបីនាទីតែកុំភ្លេចប្តូរជើង។
២. អង្គុយបត់ជើង៖អង្គុយចោងហោង បញ្ឈរជង្គង់ម្ខាងឡើងហើយជើងម្ខាងទៀតសណ្តូកត្រង់។ ធ្វើបែបនេះម្តង ១០វិនាទីហើយដូរជើងម្ខាងទៀតចុះឡើងរហូតដល់គ្រប់ ៣ នាទី។
៣. ក្បាច់លោតលើប្រអប់៖រកប្រអប់ឬអ្វីមួយដែលអាចឲ្យអ្នកហក់ឡើងបាន។ ធ្វើបែបនេះរយៈពេល ១ នាទី។
៤. ក្បាច់អង្គុយ៖ឈរឲ្យត្រង់ខ្លួន កន្ធែកជើងបន្តិចរួចអង្គុយចុះត្រឹមពាក់កណ្តាល។ រក្សាជំហរពេលអង្គុយពី ១០-១៥ វិនាទីហើយងើបឡើងវិញ។ ធ្វើបែបនេះរយៈពេល ២ នាទី។
៥. ក្បាច់ចង់អឺតជើង៖ដៃកាន់ដុំដែកទម្ងន់បើគ្មានដុំដែកអ្នកអាចរកអ្វីកាន់ក៏បានឲ្យតែមានទម្ងន់ រួចហើយចង់អឺតជើងចុះឡើងៗ។ ធ្វើបែបនេះរយៈពេលបីនាទី។
៦. ក្បាច់ទាញកៅស៊ូ៖ក្រាបខ្លួនយកដៃនិងជង្គង់ទ្រទម្ងន់ខ្លួនរួចហើយជើងម្ខាងទាញកៅស៊ូឡើងទៅលើ។ ទាញបែបនេះយឺតៗរយៈពេល ២ នាទី។
៧. ក្បាច់លើកជើងម្ខាង៖ដេកផ្អៀង ងើបខ្លួនបន្តិចដោយយកកែងដៃទ្រទម្ងន់ខ្លួនរួចលើកជើងម្ខាងចុះឡើងៗ។ ធ្វើបែបនេះរយៈពេល ១ នាទីតែកុំភ្លេចដូរជើងផង។
៨. ក្បាច់ពត់ខ្លួន៖ដេកផ្ងារ បញ្ឈរជង្គង់ឡើង ដៃដាក់ឲ្យត្រង់រួចហើយពត់ខ្នង គូទ និងចង្កេះឡើង។ រក្សាជំហរបែបនេះ ១០ វិនាទីហើយពត់ចុះក្រោមវិញ។ ធ្វើបែបនេះរហូតដល់គ្រប់ ២ នាទី។
៩. ក្បាច់កំភួនជើង៖អង្គុយពាក់កណ្តាល កន្ធែកជើងរួចហើយចង់អឺតជើងចុះឡើងៗ។ ធ្វើបែបនេះរយៈពេល ១ នាទី។
១០. ក្បាច់អង្គុយកោង៖ឈរត្រង់ខ្លួនរួចហើយអង្គុយចុះដោយជើងម្ខាងលុតជង្គង់និងម្ខាងទៀតបញ្ឈរជង្គង់ អង្គុយស្ងៀមបែបនេះរយៈពេល ៥-១០ វិនាទីរួចងើបឈរឡើងវិញ។ ធ្វើបែបនេះដដែលៗរយៈពេល ២ នាទី៕ ដោយ៖ Orchid