ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំង ខេត្តព្រៃវែង បានបើកយុទ្ធនាការចុះបង្ក្រាបទល្មើសល្បែងស៊ីសងខុសច្បាប់១ករណី នៅចំណុចទួលដើមពោធិ៍ធំ ចំងាយប្រហែល១គីឡូម៉ែត្រ ខាងកើតភូមិគរ ឃុំព្រៃស្រឡិត ដែលជាកន្លែងលួចលេងល្បែងស៊ីសងបញ្ជល់មាន់ដុះស្លែ ។
លទ្ធផលចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន១១គ្រឿង រថយន្តចំនួន១គ្រឿង មាន់ជល់ចំនួន៤ក្បាល កៅស៊ូហ៊ុំព័ទ្ធសង្វៀនបញ្ជល់មាន់ចំនួន១ ។ ចំណែកអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់ មិនហ៊ាននៅជួបមុខសមត្ថកិច្ចទេ ។
ក្រោយការចុះបង្ក្រាបករណីខាងលើ វត្ថុតាងទាំងអស់ត្រូវបានយកទៅទុកនៅអធិការដ្នាននគរបាលស្រុកពាំរាំង ដើម្បីអនុវត្តតាមនិតិវិធី នឹងរង់ចាំមើលម្ចាស់ទៅលោះយកម៉ូតូ និងរថយន្តនោះវិញអត់? កុំចេះតែហ៊ាន ល្បែងស៊ីសងខុសច្បាប់ ជាបន្លាក្នុងកែវភ្នែក នៃទ្រឹស្តី(ភូមិឃុំមានសុវត្តិភាព) ដែលសមត្តកិច្ចត្រូវតែកំចាត់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព