ខេត្តសៀមរាប ៖ រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១២២.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន១.៣៧០នាក់ ថយចុះ៨៥,៧៥ភាគរយ ។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានចំនួន៩.៦១៧នាក់ និងភ្ញៀវទេសចរជាតិចំនួន១២១.០០០នាក់ ដែលបានចូលមកទស្សនាក្នុងខេត្តសៀមរាប នៅតាមតំបន់ប្រាង្គប្រាសាទរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន, សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍, សហគមន៍កំពង់ភ្លុក, សហគមន៍ត្រាវកុដិ, សហគមន៍បឹងឈូកបន្ទាយស្រី, រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព