ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ដែលលង់ទឹកហើយបាត់ខ្លួននៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃម្សិលមិញមកដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានស្វែងរកសាកសពស្ត្រីរងគ្រោះឃើញហើយ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា បានចេញផ្សាយនាថ្ងៃទី១៩ ខែកញ្ញានេះ ។
សពមានឈ្មោះ សុខ សាលន់ អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុក្នុងសង្កាត់លេខ1 ក្រុងព្រះសីហនុ ។
សេចក្តីរាយការណ៍ឲ្យដឹងថា ស្ត្រីម្នាក់ដែលលង់ទឹក ហើយបាត់ខ្លួននៅសង្កាត់លេខ1 ក្រុងព្រះសីហនុ កម្លាំងផ្នែកបង្ក្រាបបទល្មើសព្រៃឈើក្បាលឆាយ និងកម្លាំងផ្នែកសឹករងព្រះសីហនុ បានសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ និងប្រជាពលរដ្ឋ ស្វែងរកសាកសពស្ត្រីរងគ្រោះឃើញហើយ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបញ្ជាក់ថា ដើមហេតុ គឺស្ត្រីរងគ្រោះធ្វើដំណើរទៅរកប្តី ដោយដើរឆ្លងកាត់ប្រឡាយជីក រួចរអិលជើងធ្លាក់ចូលក្នុងទឹកដែលហូរខ្លាំង ហើយក៏បាត់ខ្លួន រហូតដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសពអណ្តែតទឹកទើបជាប់នឹងមែកឈើ ។
តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្របានអោយដឹងថា សពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព