រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ថា “CMAC”បានបង្ហាញសកម្មភាពទាហាថៃកំពុងបណ្តើរឆ្កែដើរត្បាតព្រំដែន និងការហ្វឹកហាត់ សត្វែរបស់ទាហានវៀតណាម។ ចំណែកនៅកម្ពុជា កងកម្លំាងដោះមីនCMAC បានបណ្តើរឆ្កែរចូលចម្ការមីន ដើម្បីរុករកគ្រាប់មិនទាន់ផ្ទុះ។
លោកហេង រតនា នាយក CMACបានឲ្យដឹងថា សុនខ ឬឆ្កែ ត្រូវបានកងកម្លំាងប្រដាប់អាវុធនៅប្រទេសថៃនិងនៅប្រទេសវៀតណាម បាននិងកំពុងពង្រឹងសមត្ថភាពយ៉ាងសកម្មក្នុងកងកម្លំាងយោធានិងប៉ូលីសខ្លួន ជាពិសេសលើការងារសន្តិសុខតាមបណ្តោយព្រំដែន។
លោកបានឲ្យដឹងថា ចំពោះអង្គភាពជាតិស៊ីម៉ាក់មានសមត្ថភាពនិងបទពិសោធន៍ប្រើប្រាស់ សុនខក្នុងសកម្មភាពរុករកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុខសុវត្ថិភាពប្រជាជនកម្ពុជា។
នៅកម្ពុជាមានការទទួលទានសត្វឆ្កែជាសាធារណៈ ប៉ុន្តែចុងក្រោយនេះ អាជ្ញាធរខេត្តសៀមរាប បានហាមជាផ្លូវការមិនមានជួញដូរសត្វឆ្កែ ធ្វើម្ហូបអាហារនៅលើទឹកដីអង្គរនោះទេ ពីព្រោះអាចប៉ះពាល់ដល់វិស័យទេសចរណ៍ ពិសេសសីលធម៌ និងវប្បធម៌ សង្គមជាតិ។ បំរាមនេះទទួលបានការគំាទ្រជាច្រើនផងដែរ នៅក្នុងនោះមានអង្គភាពCMAC មួយដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព