Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ី​តា​លីអនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់នៅលីគ ចាប់ពី​ថ្ងៃអាទិត្យ​នេះ​តទៅ

អ៊ី​តា​លី ៖ រដ្ឋមន្ត្រីក្រសួង​កីឡា និង​គោលនយោបាយ​យុវជន លោក Vincenzo Spadafora បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ អំពី​ការ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ ការ​ប្រកួត​ក្រប​ខណ្ឌ Serie A រដូវ​កាល​ថ្មី ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។

ប្រទេស​អ៊ី​តា​លី​នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​រហូត​ដល់ ១.០០០​នាក់ ចូល​ទស្សនា​ផ្ទាល់ សម្រាប់​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ Serie A ចាប់ពី​ថ្ងៃអាទិត្យ ទី ២០ ខែ កញ្ញា នេះ​តទៅ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​រវាង​រដ្ឋបាល​តំបន់ និង​នាយកដ្ឋាន​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត ជាមួយនិង​ការ​រឹត​បន្តឹង​តាម​វិធានការ​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​។

តំបន់ Emilia Romagna ដែល​ទឹកដី​របស់​ក្រុម Parma, Sassuolo និង​ក្រុម Bologna រួម​ជាមួយ​តំបន់ Veneto ទឹកដី​របស់​ក្រុម Verona គឺ​មាន​មូលដ្ឋាន​ដំបូង​គេ ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​អាច​ទស្សនាការ​ប្រកួត​ផ្ទាល់ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួក​គេ​។ ប៉ុន្តែ​លោក Spadafora បាន​ប្រកាស​ជា​ផ្លូវការ​ថា វិធានការ​នេះ នឹង​ត្រូវ​បាន​ពង្រីកឲ្យបាន​ទូ​ទាំង​ផ្ទៃ​ប្រទេស​តែ​ម្តង​។

សូម​រំលឹក​ថា អ្នកគាំទ្រ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត Serie A ចាប់តាំងពី​ខែ មីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ ដោយ​អ៊ី​តា​លី​គឺជា​ប្រទេស​ដំបូង​គេ​នៅ​អឺរ៉ុប ដែល​រង​គ្រោះ​ខ្លាំង​បំផុត​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9709056