Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្តីប្រពន្ធមួយគូជួបគ្រោះថ្នាក់ក្រឡាប់​រថយន្ត ព្រោះឈ្លោះប្រកែកគ្នាពេលកំពុងបើកបរ

ប្ដីប្រពន្ធមួយគូ​​ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តនៅស្រុក មឿង ឈុនបុរី កាលពីម្សិលមិញ។ ​

អ្នកសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅម៉ោង ២ និង ៣០ នាទីរសៀលនៅលើផ្លូវហាយវេក្នុងក្រុង​ Na Pa​ ។ ពេលមកដល់កន្លែងកើតហេតុ​ក្រុមសង្គ្រោះបន្ទាន់និងកាសែត The Pattaya News បាន​ប្រទះឃើញរថយន្តដឹកទំនិញមួយគ្រឿងក្រឡាប់នៅលើផ្លូវ។​ ​ជនរងគ្រោះដែលជាប្រពន្ធប្រាប់អ្នកកាសែតថា ពួកគេបានបើករថយន្តត្រឡប់មកពីនេសាទនៅក្រុង Bangsaen ​ហើយក្នុងអំឡុងពេលធ្វើដំណើរពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដែលបណ្តាលឱ្យស្វាមីដែលជាអ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្ត និងធ្វើឱ្យរថយន្តជួបគ្រោះថ្នាក់ក្រឡាប់តែម្តង។ ជាសំណាងល្អជនរងគ្រោះទាំងពី​រមានរបួសបន្តិចបន្តួចប៉ុណ្ណោះ។ ​

យោងទៅតាមប៉ូលិសស្រុកមឿង​ ឈុនបុរី បានឱ្យដឹងថា​ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធត្រូវបានចោទប្រកាន់ពីបទបើកបរដោយមិនប្រុងប្រយ័ត្ន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9708974