លោក Jay Park អតីតសមាជិកក្រុមតារាចម្រៀង 2PM បាននិយាយអំពីការចូលនិវត្តន៍ពីវិស័យសិល្បៈកូរ៉េរបស់គាត់ ក្នុងនាមជាតារាចម្រៀងឆាប់ៗខាងមុខនេះ ។
នៅក្នុងបទសម្ភាសន៍របស់ Jay Park រួមជាមួយសិល្បករក្នុងផលិតកម្ម H1GHR Music ផ្សេងទៀតបាននិយាយពាក្យចចាមអារាមថា Jay Park នឹងចូលនិវត្តន៍ឆាប់ៗនេះ។ លោកក៏បញ្ជាក់ថា ខ្ញុំកំពុងគិតចង់ចូលនិវត្តន៍ក្នុងរយៈពេល ២ឆ្នាំទៀត ហើយនិយាយទៀតថា ខ្ញុំចូលនិវត្តន៍ក្នុងនាមជាតារាចម្រៀងតែប៉ុណ្ណោះ មិនមែនជានាយកប្រតិបត្តិនៃផលិតកម្ម H1GHR Music របស់ខ្ញុំនោះទេ ។
គួរបញ្ជាក់ដែរថា លោក Jay Park នឹងបន្តគ្រប់គ្រង និងពង្រឹងសមត្ថភាពដើម្បីជួយដល់ផលិតកម្មរបស់គាត់ឱ្យទទួលបានជោគជ័យក្នុងវិស័យ K-pop ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop