Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកស្គាល់ពីចរិតដ៏គួរឲ្យទាក់ទាញរបស់អ្នកដោយយោងទៅតាមតារានិករទាំង ១២

មនុស្សយើងម្នាក់ៗតែងតែមានចំណុចពិសេសនិងចំណុចទាក់ទាញរៀងៗខ្លួនដើម្បីអាចដឹងបានយើងអាចមើលទៅតាមសញ្ញារាសីចក្រឬហៅថាតារានិករទាំង ១២ បាន។ចង់ដឹងថាអ្នកមានអ្វីទាក់ទាញខ្លះតោះ! មកមើលទាំងអស់គ្នា៖

១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖តារានិកររូបនេះចំណុចទាក់ទាញគឺទៅលើអត្តចរិតប្លែកៗ។ មានអត្តចរិតរួសរាយ ជាមនុស្សមានព្រលឹងដែលចាស់ៗចំណាំនិយាយ។ អ្នកតែងគិតថាភាពរីករាយគឺផ្តើមចេញពីយើងមិនចាំបាច់ចាំទទួលពីអ្នកណាឡើយទើបមនុស្សដូចជាអ្នកតែងមើលទៅរីករាយគ្រប់ពេល។

២. PISCES (១៩ កម្ភៈ ដល់ ២០ មិនា)៖ជាមនុស្សដែលចេះបត់បែននិងមានមនោសញ្ចេតនាខ្ពស់។ ជាមនុស្សដែលតែងស្តាប់បញ្ហាមិត្តជានិច្ច។ អ្នកជាមនុស្សឆ្លាតតែពេលខ្លះអ្នកក៏ឆោតល្ងង់ណាស់ដែរ។ ប៉ុន្តែអ្វីដែលជាភាពទាក់ទាញបំផុតរបស់អ្នកនោះគឺភាពយល់ចិត្ត។ អ្នកតែងយល់ចិត្តមនុស្សគ្រប់គ្នាដែលនៅក្បែរខ្លួនជានិច្ចទើបមនុស្សជាច្រើនស្រលាញ់ចូលចិត្តអ្នក។

៣. ARIES (២១ មិនា ដល់ ១៨ មេសា)៖អ្នកដែលកើតចំតារានិករមួយនេះគឺជាមនុស្សដែលងប់ងល់នឹងការប្តេជ្ញាចិត្តនិងមានភាពឯករាជ្យខ្ពស់។ ជាធម្មតាតារានិករមួយនេះគឺមានមន្តស្នេហ៏និងភាពទាក់ទាញស្រាប់ទៅហើយដោយសារភាពរួសរាយរបស់គេនេះឯង។ ទោះមានភាពរឹងរូសបន្តិចតែមិនដែលភ័យខ្លាចនឹងដេញតាមក្តីស្រមៃរបស់ខ្លួនឯងឡើយ។

៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖តារានិករមួយនេះគឺជាមនុស្សដែលស្មោះត្រង់និងមានចិត្តសប្បុរសផងដែរចូលចិត្តធ្វើអ្វីដោយភាពស្រស់ស្អាតជានិច្ច។

៥. GEMINI (២១ ឧសភា ដល់ ២០ មិថុនា)៖ចំណុចទាក់ទាញរបស់ Gemini គឺជាមនុស្សដែលមានភាពវ័យឆ្លាត ចេះសម្របខ្លួនតាមកាលៈទេសៈនិងជាមនុស្សចង់ដឹងចង់ឃើញ។ ភាគច្រើនតារានិករមួយនេះមានភាពទាក់ទាញនិងមានមន្តស្នេហ៏ប៉ុន្តែជាមនុស្សដែលមានអណ្តាតមុតស្រួចពេលនិយាយផ្លែផ្កាអ្នកណាម្នាក់គឺអាចសម្លាប់ចិត្តគេបាន។

៦. CANCER (២១ មិថុនា ដល់ ២៣ កក្កដា)៖តារានិករមួយនេះជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ចេះយកចិត្តទុកដាក់អ្នកដទៃនិងមានក្តីស្រលាញ់។ តារានិករនេះតែងជួយអ្នកដទៃជានិច្ចដែលមិនដែលគិតពីការតបស្នងឡើយ។

៧. LEO (២៤ កក្កដា ដល់ ២៣ សីហា)៖តារានិករនេះជាមនុស្សដែលមានមន្តស្នេហ៏ ជាមនុស្សដែលតែងផ្តល់ភាពកក់ក្តៅដល់មនុស្សជុំវិញខ្លួននិងជាមនុស្សដែលមានការគិតពិចារណាខ្ពស់។

៨. VIRGO (២៤ សីហា ដល់ ២៣ កញ្ញា)៖អ្នកដែលកើតចំតារានិករមួយនេះគឺជាមនុស្សចូលចិត្តផ្តល់ជំនួយនិងដោះស្រាយបញ្ហាដល់គេជានិច្ច។ ជាមនុស្សដែលមានភាពវៃឆ្លាតដែលអាចយល់ពីមនុស្សគ្រប់គ្នាបានច្រើន។ មិនត្រឹមតែជំរុញខ្លួនឯងឲ្យក្លាយជាមនុស្សពូកែប៉ុណ្ណោះទេតែក៏ចង់ជួយជំរុញអ្នកដទៃឲ្យពូកែដូចខ្លួនដែរ។

៩. LIBRA (២៤ កញ្ញា ដល់ ២៣ តុលា)៖តារានិករនេះមិនចូលចិត្តនៅម្នាក់ឯងនោះទេដោយសារតែហេតុផលនេះទើបគេក្លាយជាមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់នៅក្បែរព្រោះ Libra ឲ្យតម្លៃនៃពេលវេលាមនុស្សគ្រប់គ្នាដែលមិនទុកគេចោល។

១០. SCORPIO (២៤ តុលា ដល់ ២២ វិច្ឆិកា)៖ជាមនុស្សដែលមានថាមពលនិងមានភាពអាថ៌កំបាំងម្នាក់។ តារានិករនេះមិនខ្លាចនឹងនិយាយពីគំនិតរបស់គេឡើយពេលដែលគេគិតថាគំនិតរបស់គេត្រឹមត្រូវ។

១១. SAGITTARIUS (២៣ វិច្ឆិកា ដល់ ២១ ធ្នូ)៖ជាមនុស្សដែលមានភាពសប្បុរស និងមានស្នាមញញឹមដ៏ទាក់ទាញដល់មនុស្សគ្រប់គ្នាដូច្នេះមិនចម្លែកទេដែលតារានិកររូបនេះមានគេចាប់អារម្មណ៍ច្រើន។ ពួកគេជាមនុស្សសកម្មនិងស្វាហាប់ ឲ្យតម្លៃខ្ពស់លើភាពស្មោះត្រង់បំផុត។

១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖អ្នកជាមនុស្សដែលអាចទុកចិត្តបាន។ ជាមនុស្សដែលមិនសូវចូលរួមនឹងគេច្រើនទើបមនុស្សភាគច្រើនគិតថាអ្នកមិនគួរឲ្យទុកចិត្ត។ ប៉ុន្តែនៅពេលដែលមានបញ្ហាម្តងៗគឺតារានិករមួយនេះតែងចេញមុខដោះស្រាយមុនគេជានិច្ច៕ ដោយ៖ Orchid

from: https://tnaot.com/km/m/detail/article/9708822