នៅថ្ងៃអាទិត្យនេះ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានដើរក្បួននៅទីក្រុងបាងកក ដើម្បីតវ៉ាទាមទារ និងអំពាវនាវឱ្យមានកំណែទម្រង់ដើម្បីទប់ស្កាត់អំណាចរបស់ព្រះមហាក្រត្ស។
ក្រុមអ្នកតវ៉ាបានកើនឡើងខ្លាំងក្នុងអំឡុងពេលបាតុកម្មរយៈពេលពីរខែចុងក្រោយនេះ។ ការតវ៉ានេះ ធ្វើឡើងប្រឆាំងនឹងស្ថាប័នគ្រប់គ្រងដោយយោធារបស់ប្រទេសថៃ ដែលទទួលបានការរិះគន់ជាយូរមកហើយ ស្តីពីរបបរាជានិយមខុសច្បាប់។
ខណៈពេលនេះ មិនអាចសុំការអត្ថាធិប្បាយបានភ្លាមៗទេ ចំពោះបញ្ហានេះ ព្រោះបច្ចុប្បន្នព្រះមហាក្សត្រមិននៅក្នុងប្រទេសថៃទេ។ ហើយមន្ត្រីប៉ូលីសដែលគ្មានប្រដាប់អាវុធអ្វីរាប់រយនាក់ កំពុងរារាំងហ្វូងអ្នកដើរហែក្បួនតវ៉ា។
ក្នុងនោះផងដែរ មេដឹកនាំបាតុកម្មបានប្រកាសជ័យជំនះរបស់ការតវ៉ាខ្លួន បន្ទាប់ពីប៉ូលីសឆ្មាំការពារបានយល់ព្រមប្រគល់ការទាមទាររបស់ពួកគេទៅកាន់ទីស្នាក់ការប៉ូលីស។ ដូចគ្នានេះដែរ មន្ត្រីប៉ូលីសមិនបានធ្វើអត្ថាធិប្បាយណាមួយឆ្លើយតបនៅឡើយទេ។
លោក Parit « Penguin» Chiwarak បានប្រាប់ក្រុមអ្នកតវ៉ាថា «ជ័យជម្នះដ៏ធំបំផុតរបស់យើងក្នុងរយៈពេលពីរថ្ងៃនេះ គឺដើម្បីបង្ហាញថា ប្រជាជនសាមញ្ញដូចជាពួកយើងអាចផ្ញើរសារទៅរាជវង្សបានដូចគ្នា» ។
ក្នុងបាតុកម្មដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមបាតុកររាប់ម៉ឺននាក់បានស្រែកអំពាវនាវឱ្យមានការកែទម្រង់រាជាធិបតេយ្យ ក៏ដូចជាការដកលោកនាយករដ្ឋមន្រ្តីប្រាយុធចានអូចាអតីតមេដឹកនាំរបបយោធា និងរដ្ឋធម្មនុញ្ញថ្មី រួមទាំងដកសិទ្ធិក្នុងការបោះឆ្នោត។
ការតវ៉ានេះ ធ្វើឡើងក្រោមពាក្យស្តោកសរសេរថា «ប្រទេសនេះជាកម្មសិទ្ធិរបស់ប្រជាជន ហើយមិនមែនជាទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រនោះទេ» ៕