ប្រទេសជប៉ុន ៖ ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុស COVID-19 ប្រទេសជប៉ុនកាលពី
ថ្ងៃទី២៥ កក្កដា បានសម្រេចបិទមិនឲ្យពួកជនបរទេសចូល ។ វិធានការនោះហៅបែបបទព្រំដែនប្រឈមមុខនឹងវីរុសត្រូវអនុវត្តចំពោះជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងបណ្ដាប្រទេសដែលចាត់ទុកថាមានគ្រោះថ្នាក់ ។
ប្រធានក្រុមហ៊ុនអឺរ៉ុប EUROPEAN BUSINESS COUNCIL ប្រចាំជប៉ុនលោក MICHAAEL MROCZEK បានសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តនេះរបស់ជប៉ុន ចំពោះបណ្ដាជនបរទេសរួមទាំងបណ្ដាអ្នករស់នៅក្នុងប្រទេសនេះផង ។ ការហាមឃាត់នោះក៏អនុវត្តចំពោះបណ្ដាអ្នកមានលក្ខន្តិកៈរស់នៅអចិន្ត្រៃយ៍ផងដែរ ។
ប្រសិនបើពួកគេចាកចេញមួយរយៈពីជប៉ុន ដោយសារហតុផលផ្ទាល់ខ្លួនឬវិជ្ជាជីវៈ នោះការហាមឃាត់នេះមិនអនុញ្ញាតឲ្យពួកគេវិលត្រឡប់មកវិញឡើយ ។ ការហាមឃាត់របស់ជប៉ុន
អនុវត្តចំពោះបណ្ដាអ្នកដែលស្នាក់អាស្រ័យ១៤ថ្ងៃ ឬលើសពីនេះ ក្នុងប្រទេស១៤៦ដែលចាត់ទុកថា ស្ថិតក្នុងការប្រកាសអាសន្នកម្រិតទី៣ដោយអាជ្ញាធរជប៉ុន ។
នៅជប៉ុនការឆ្លងរាលដាលនៃវីរុសនៅតែមិនទាន់ធូរស្រាល ពិសេសនៅក្រុងតូក្យូ ដោយប្រទេសនោះគិតត្រឹមថ្ងៃទី២៤កក្កដា មានអ្នកឆ្លងសរុបដល់២៩.០១៧នាក់ និងអ្នកស្លាប់កើនដល់៩៩៤នាក់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព