Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដូណាល់ ត្រាំ បានជូនពរជ័យដល់កិច្ចព្រមព្រៀងដែល TikTok ស្នើសុំទៅ Oracle និង Walmart

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ម្សិលមិញថា “អនុម័តកិច្ចព្រមព្រៀងនៅក្នុងគោលគំនិតមួយ” ដែលនឹងអនុញ្ញាតឲ្យ TikTok បន្តប្រតិបត្តិការនៅទឹកដីអាមេរិកក្រោមកិច្ចព្រមព្រៀងជាមួយ Oracle និង Walmart។

ហើយលោកត្រាំក៏បានប្រាប់ទៅអ្នកកាសែតនៅសតវិមានសថា “ខ្ញុំសូមជូនពរជ័យដល់កិច្ចព្រមព្រៀងនេះ” ហើយលោកបានបន្ថែមទៀតថា “ប្រសិនបើពួកគេធ្វើបានសម្រេចនោះជារឿងល្អ ហើយបើសិនជាអត់ទេនោះខ្ញុំក៏គ្មានបញ្ហាអីនឹងរឿងនេះដែរ”។

ហើយលោកក៏បានបញ្ជាក់ទៀតថាលោកជឿជាក់ថាកិច្ចព្រមព្រៀងនោះក៏មានរួមបញ្ចូលនឹងសេចក្ដីព្រួយបារម្ភអំពីសន្តិសុខជាតិរបស់អាមេរិក។ 

ភ្លាមៗបន្ទាប់ពីសន្ទរកថារបស់លោកត្រាំ កាលពីថ្ងៃសៅរ៍ ខាងក្រុមហ៊ុន Oracle បានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រកាសថាខ្លួនបានកាប់កាប់ភាគហ៊ុនចំនួន ១២.៥ ភាគរយនៃក្រុមហ៊ុន TikTok Global ហើយក្លាយជាអ្នកផ្ដល់សុវត្ថិភាពបច្ចេកវិទ្យារបស់កម្មវិធី TikTok។ ចំនែកខាង TikTok ក៏បានបញ្ជាក់ពីព័ត៌មានថាជាការពិតហើយបានបន្ថែមទៀតថាខ្លួនក៏កំពុងធ្វើការជាដៃគូពាណិជ្ជកម្មជាមួយ Walmart ផងដែរ។

ក្នុងនោះក្រុមហ៊ុនទាំងពីរនឹងចូលរួមចំណែកក្នុងការផ្ដល់ហិរញ្ញប្បទានជាសាធារណៈជាមុន ហើយពួកគេអាចកាន់កាប់ភាគហ៊ុនរហូតដល់ ២០ ភាគរយក្នុង TikTok Global។ បន្ទាប់ពីនោះ TikTok Global នឹងពង្រីកទីស្នាក់ការនៅអាមេរិក ហើយនឹងបង្កើត ២៥,០០០ ការងារឲ្យប្រជាជាតិទីនោះ។

លោកត្រាំក៏បានប្រាប់ទៅអ្នកកាសែតថា “សន្តិសុខនឹងសុវត្ថិភាព ១០០ ភាគរយ ហើយវាជាដំណោះស្រាយដ៏ល្អមួយសម្រាប់អាមេរិក” ក្នុងនោះរួមទាំង “ក្រុមហ៊ុនថ្មី TikTok នឹងត្រូវគ្រប់គ្រងដោយ Oracle និង Walmart”។ ប្រែសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9708726