Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Bill Gates បកស្រាយ​ពី​ភាព​ខុស​គ្នា​រវាង Elon Musk និង Steve Jobs !

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft មានឱកាស​ក្នុង​ការ​ជួប និង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​សហ​ស្ថាបនិក​របស់ Apple ។

ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ លោក ហ្គេ​ត​ស៍ទ​ទួល​បាន​សំណួរ​មួយ​ទាក់ទង​ទៅ​នឹង​ការ​ប្រៀបធៀប​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX ទៅ​នឹង​លោក ចបស៍ ។ លោក​បាន​ឆ្លើយ​តប​មក​វិញ​ថា «​ប្រសិនបើ​អ្នក​ស្គាល់​មនុស្ស​ដោយ​ផ្ទាល់ ការ​ប្រៀបធៀប​ដ៏​សាមញ្ញ​ពេល​នេះ​ប្រៀប​ដូច​ជា​រឿង​គូរ​ឲ្យ​ចម្លែក​» ។

លោក ហ្គេ​ត​ស៍ បាន​ប្រាប់​មក​ទៀត​ថា មហាសេដ្ឋី​ទាំង​ពីរ​រូប​ខាងលើ​មាន​ភាព​ខុស​គ្នា​ជា​ច្រើន​ចំណុច​សំខាន់​ៗ ។ ចំណុច​សំខាន់​ជាងគេ​គឺ លោក ម៉ាស ជា​វិស្វករ​ដែល​ចូលរួម​លើ​ការ​ផលិត និង​ពិសោធន៍​ច្រើន​ជាង​លោក ចបស៍ ដែល​មាន​ទេព​កោសល្យ​ក្នុង​ផ្នែក​ច្នៃ​ម៉ូ​ដ ជ្រើសរើស​មនុស្ស និង​ផ្នែក​ផ្សព្វផ្សាយ ។ កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៧ លោក ម៉ាស បាន​និយាយ​ថា លោក​បាន​ចំណាយពេល​រាប់​ម៉ោង​ក្នុង​រោងចក្រ​ផលិត​ថ្ម​របស់ Tesla ព្រមទាំង​គេង​លើ​ឥដ្ឋ​នទី​នោះ​ទៀត​ដើម្បី​អាច​ផលិត​រថយន្ត Tesla 3 បាន​ទាន់​ពេលវេលា ។

ផ្ទុយ​មក​វិញ លោក ចបស៍ ប្រៀប​បានជា​ចេះ​មន្តអាគម​ន៍​ក្នុង​ការ​បញ្ចុះបញ្ចូល​មនុស្ស ។ ឧទាហរណ៍​ដូច​ជា​ពេល​ដែល​លោក​ព្យាយាម​បញ្ចុះបញ្ចូល​លោក ធី​ម ឃុ​ក (Tim Cook) ដែល​បច្ចុប្បន្ន​ជានា​យក​ប្រតិបត្តិ​របស់ Apple ជាដើម ។ លោក ឃុ​ក ដំបូង​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​ទៅ​ធ្វើការ​ឲ្យ Apple ដែរ​ប៉ុន្តែ​គឺ​លោក ឃុ​ក ដែល​បាន​យកឈ្នះ​ចិត្ត​លោក ។

គួរ​បញ្ជាក់​ដែរ​ថា លោក ម៉ាស និង​លោក ហ្គេ​ត​ស៍ មាន​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​មួយ ។

កាលពី​ខែសីហា​លោក ហ្គេ​ត​ស៍ ធ្លាប់​បាន​សរសេរ​អត្ថបទ​មួយ​ពី​រថយន្ត​អគ្គិសនី​ថា រថយន្ត​ទាំងនេះ​មិន​អាច​ក្លាយជា​ដំណោះស្រាយ​ដែល​អាច​ទៅ​រួច​ក្នុង​ការ​ជំនួស​រថយន្ត​ដឹក​ជញ្ជូន​បាន​ទេ ។ លោក ម៉ាស បាន​ឆ្លើយ​តប​មក​វិញ​ថា លោក ហ្គេ​ត​ស៍ មិនដឹង​អ្វី​ពី​រថយន្ត​អគ្គិសនី​ឡើយ ។

លោក ហ្គេ​ត​ស៍ ក៏​ប្រៀប​ដូច​ជា​បាន​រិះគន់​ទៅ​លោក ម៉ាស ដែរ​បន្ទាប់​ពី​លោក ម៉ាស រិះគន់​បទបញ្ជា​ឲ្យ​មនុស្ស​ស្នាក់​នៅផ្ទះ​ក្នុង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9708713