Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជោគជតារាសីរបស់ឆ្នាំឆ្លូវ ខាល ម្សាញ់ និងវក ឡើងខ្ពស់ត្រដែតប្រកបជំនួញបានសម្រេចគ្មានអ្វីមករារាំងបានក្នុងថ្ងៃទី២០ ខែកញ្ញា

តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយ ឆ្នាំខាល។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច ហើយ​ក្រៅពីនេះ​ក៏​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​នោះទេ​ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។

ជំនួញ ៖ ក្នុងថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​ជួប​បញ្ហា​ខ្វាយខ្វល់​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ច្រើន​។

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ហាក់​មាន​អ្វីមួយ​ជួយ​ជំរុញ​ឱ្យ​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​ ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​

​ជំនួញ ៖ ​ការជួញដូរតាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផង​ដែរ​។

​ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​ណាស់​។

​ឆ្នាំខាល​

​​​​រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ឱ្យ​សប្បាយចិត្ត​និង​ធ្វើ​អ្វី​ក៏​ល្អប្រសើរ​ត្រឡប់មកវិញ​មួយចំនួន​ដែរ​។

​ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​ថ្មីៗ​ជា​ការល្អប្រពៃ​ផង​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើក​ទំព័រ​​ថ្មី​សម្រាប់​អ្នក​ហើយ​។

​ឆ្នាំថោះ​

​​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាពរអាក់រអួល​ច្រើន​ផង​។

​ជំនួញ ៖ ការ​ចេញធ្វើជំនួញរបស់លោកអ្នកទោះទី​ជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ឡើយ​ ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។

​ស្នេហា ៖ ​​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​។

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកដំណើ​រការ​ទៅមុខ​សន្សឹមៗ​ជានិច្ច​ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​ជា​ជំហានៗ​ផង​។​

​ជំនួញ ៖ មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ​ការធ្វើដំណើរ​ទៅ​ពឹង​នរណាម្នាក់​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​។

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។

​ជំនួញ ៖ ​​ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​។

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​សេចក្តីសុខ​ខ្លួនឯង ហេតុនេះ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ថា​ស្តីបន្ទោស​ដាក់​ឡើយ​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​ជម្លោះ​វិវាទ​ណាស់​ផង​។​

​ជំនួញ ៖ ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះហើយ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺមាន​ការជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​និង​កើតការ​រកាំរកូស​ច្រើន​ថែមទៀត​។​

​ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​រក្សា​កិត្តិយស​កុំ​ភ្លើតភ្លើន​ខុស​របៀប​​នាំ​ខូច​អស់​កេ​រ្តិ៍​ឈ្មោះ​វង្ស​ត្រកូល​។

​ឆ្នាំមមែ​

រាសី​ស្រុតចុះ​។​

​ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​អាច​កើតរឿង​រាវ​បន្តិចបន្តួច​យាយី​ឬ​ទទួល​ស្តាប់​រឿង​រាវ​មិនល្អ​ណាមួយ​ផង​។

​ជំនួញ ៖​ ​​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង​ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ឈ្នះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​សុ​វត្តិភាព​បន្តិច​ទើប​ប្រសើរ​។​

​ស្នេហា ៖ ​​​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​វិញ​ផង​។

​ឆ្នាំវក​

រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ ​​​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។

​ជំនួញ ៖ ការធ្វើជំនួញទីឆ្ងាយជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​។

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​រាំងស្ទះ​ហើយ​ពិសេស​ងាយ​ត្រូវ​​ចៅហ្វាយ​ស្តីបន្ទោស​ឱ្យ​ថែមទៀត​។

​ជំនួញ ៖ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់​ ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អជា​និច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​បន្ថែម​ភាព​ប្រយ័ត្នប្រយែង​ឱ្យបាន​ច្រើន​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាពមិន​ជឿនលឿន​ទៅមុខ​តែ​ងាយ​ថយ​​ក្រោយ​ពិសេស​ការកើត​ជម្លោះ​វិវាទ​ក៏​ងាយ​កើតមានឡើង​ណាស់​ផង​។

​ឆ្នាំច​

​​​រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។

​ជំនួញ ៖ បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិនមាន​អ្វី​ទាស់ខុស​ទេ​គឺ​តែង​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​កំពុងមាន​ភាព​សុខដុម​ចំពោះ​គ្នា​ប្រពៃ​។

​ឆ្នាំកុរ​

​​​​​​​រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រាវ​រកាំរកូស​ក្នុង​កិច្ចការងារ​ច្រើន​ដូច្នេះ​គួរ​ពង្រឹង​តួនាទី​ការងារ​របស់​ខ្លួនឯង​ឱ្យបាន​ខ្លាំងក្លា​ឡើងវិញ​។​លោកអ្នក​ត្រូវ​រវៀសរវៃ​ដៃជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។

​ជំនួញ ៖ ​​​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។

​ស្នេហា ៖ ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕ ប្រភពមកពី៖ CEN

from: https://tnaot.com/km/m/detail/article/9708683