Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបបូបស្ពាយពីស្ត្រីម្នាក់ នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាល ថ្ងៃទី០២កញ្ញាឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទី នៅពេលនេះត្រូវបានកម្លាំងសមត្តកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ។

សមត្តកិច្ចបានឲ្យដឺងថា៖ ជនរងគ្រោះមាន ឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនសង្ស័យមាន ឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ ជនរង គ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្សយ័ជិះម៉ូតូម៉ាកKTM-200 ពណ៍ខ្មៅ លាយទឹកក្រូច ស្លាកលេខ ភ្នំពេញ1GP 1401 ពាក់មួកការពារពណ៍បៃតង មកពីក្រោយអែបខាងស្តាំ ឆក់កាបូបជនរងគ្រោះដែលស្ពាយចំហៀង ក្នុងកាបូបមាន ៖ ទូរស័ព្ទចំនួន ០១គ្រឿង លុយ១២៤ដុល្លារ, លុយខ្មែរ ៤០ម៉ឺនរៀល, ខ្សែដៃប្លាទីន ០១ខ្សែ និងក្រវិល ប្លាទីន០១គូ រួចជិះម៉ូតូគេចខ្លួន។ លុះដល់ថ្ងៃទី១៩-០៩- ឆ្នាំ២០២០ ម៉ោង១៥និង០០នាទី សមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានជន សង្ស័យនៅចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាព បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនិតិវិធីច្បាប់៕ដោយ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9708676