Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

2 ថ្ងៃផ្ទួនៗ!! Liverpool ប្រកាសទិញបាន Diogo Jota ជាផ្លូវការ!!

ក្លឹបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការក្នុងការទិញបានខ្សែប្រយុទ្ធវ័យក្មេងរបស់Wolves គឺកីឡាករ Diogo Jota ជាផ្លូវការហើយ ក្នុងទំព័របណ្តាញសង្គមរបស់ខ្លួន ដែលនេះជាការទិញកីឡាករ២ផ្ទួនៗគ្នា ក្នុងពេល២ថ្ងៃបន្ទាប់ពីទិញបាន Thiago កាលពីថ្ងៃសុក្រ។

តម្លៃខ្លួនរបស់កីឡាករព័រទុយហ្គាល់នេះត្រូវបានរាយការណ៏ថាប្រមាណ ៤៥លានផោន និងបានចុះកុងត្រាជាមួយក្លឹបពេល៥ឆ្នាំផងដែរ។ Diogo Jota រូបនេះត្រូវក្លឹប Liverpool ជឿថានឹងមកទឹកដី Liverpool ដើម្បីត្រៀមបម្រុងជួយខ្សែប្រយុទ្ធកំពូលទាំងបីរបស់ខ្លួនគឺMane, Salah និង Firmino។

គួរបញ្ជាក់ផងដែរថា ខ្សែស្លាបរូបនេះធ្លាប់លេងអោយPorto និង Wolverhampton ដោយស៊ុតបញ្ចូលទី៧១ និងបញ្ជូនបាលអោយគេស៊ុត ៤០គ្រាប់ ក្នុងពេល ២១៦ប្រកួត។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9708650