Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Manchester United រងបរាជ័យក្នុងដីខ្លួនឯងក្រោមស្នាដៃCrystal Palace!!

ក្លឹបបិសាចក្រហម Manchester Unitedបានទទួលរងបរាជ័យយ៉ាងធ្ងន់ក ៣ទល់នឹង១ ក្រោមស្នាដៃCrystal Palace នាទឹកដី Old Trafford របស់ខ្លួន។

បើកឆាកការប្រកួត Townsend ស៊ុតបញ្ចូលទីអោយ Crystal Palace នាំមុខមុន១ទល់នឹង០។ ចូលដល់តង់ទី២ Zaha បានស៊ុតបញ្ចូលទីបាល់ពិន័យ ១គ្រាប់មកវិញ តែត្រូវ Van de Beek ដែលជាកីឡាករចំណូលថ្មីរបស់ Manchester United តាមបានមួយគ្រាប់មកវិញនៅនាទីទី ៨០។ 

ចុងក្រោយ Zaha ដាក់មួយគ្រាប់ទៀតចុងម៉ោង ធ្វើអោយចប់ការប្រកួត Manchester Unitedបានទទួលរងបរាជ័យយ៉ាងធ្ងន់ក ៣ទល់នឹង១។ នេះគឺជាការបរាជ័យថ្ងៃបើកឆាកលើកដំបូងរបស់ក្លឹបManchester United ក្នុងពេល៦ឆ្នាំចុងក្រោយ និងគឺជាការចាប់ផ្តើមដ៏អាក្រក់មួយរបស់ Ole ក្នុងរដូវកាលថ្មី ២០២០-២០២១ នេះ។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9708648