Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Jota បានផ្លាស់មក Liverpool ជាផ្លូវការហើយ ក្នុងតម្លៃ ៤៥ លានផោន

ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានចុះហត្ថលេខាផ្ទេរខ្សែបម្រើប្រយុទ្ធ Wologo Diogo Jota ពីក្លិបចចកខ្មៅ Wolves ក្នុងតម្លៃខ្លួន ៤៥ លានផោន។

Jota វ័យ ២៣ ឆ្នាំ បានចុះកុងត្រារយៈពេលវែងជាមួយក្រុមម្ចាស់ជើងឯក English Premier League រដូវកាលមុន ខណៈដែលក្លិប Liverpool ក៏ទើបតែចុះហត្ថលេខាផ្ទេរខ្សែបម្រើ Thiago Alcantara ពីក្លិប Bayern Munich ផងដែរ។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិជាតិព័រទុយហ្កាល់រូបនេះ បានក្លាយជាកម្លាំងប្រយុទ្ធបន្ថែមសម្រាប់ក្រុមរបស់លោក Jurgen Klopp នៅរដូវកាលថ្មីនេះ បន្ទាប់ពី Mohamed Salah, Sadio Mane និង Roberto Firmino ។ Jota ផ្លាស់មកកាន់ទឹកដី Anfield បន្ទាប់ពីលេងបាន ៣ រដូវកាលនៅឯក្លិប Wolves ដោយបង្ហាញខ្លួនសរុបចំនួន ១៣១ ប្រកួត ទាត់បញ្ចូលទីបាន ៤៤ គ្រាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9708596