Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាមិនធម្មតា​មែន​! ពេជ្រ សោភា បង្ហាញ​ផ្ទះ​​វីឡា​យ៉ាង​ធំ​ស្កឹមស្កៃ

តារាចម្រៀង​ជើងចាស់ប្រចាំ​ផលិតកម្ម​រស្មី​ហ​ង្សា​មាស​ដែល​នៅ​តែ​ទទួល​បាន ប្រជាប្រិយភាព​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ បើ​ទោះបីជា​មាន​វ័យ​កាន់តែ​ច្រើន​ទៅ​និង​មាន​អ្នក​ចម្រៀង​ជំនាន់​ក្រោយ​ជា​ច្រើន​រូប​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ច្រើន​យ៉ាងណា​ក៏​ដោយ នាង ពេជ្រ សោភា នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​យ៉ាង​សំបូរ​បែប ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត​នាង​ហាក់​បង្ហាញ​គម្រោង​ថ្មី​នៅ​ក្នុង​ជីវិត​នាង ។

ចូល​ប្រឡូក​នៅ​ក្នុង​សិល្បៈ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​មកនេះ តារាចម្រៀង​ពូកែសម្តី​រូប​នេះ​បាន​បង្ហាញ​ទៅ​ដល់​មហាជន​និង​អ្នកគាំទ្រ​របស់​នាង អោយ​មានការ​ភ្ញាក់ផ្អើល​មួយទៀត​ទៅ​លើ​ជីវិត​​ឯកជន​របស់​នាង ដែល​កំពុង​តែ​មាន​ភាព​រីក​ចម្រើន​និង​ជីវិត​ធូរធារ​នៅ​ក្នុង​រង្វង់​សិល្បៈ​មួយ​នេះ​។

បន្ថែមពីនេះដែរ ពេជ្រ សោភា បាន​ក្លាយជា​តារាចម្រៀង​ម្នាក់ ដែល​មាន​រហស្សនាម​ថា កាន់​តែ​ចាស់​កាន់តែ​មាន​ប្រជាប្រិយភាព​កើន​ទ្វេរ​ដង ពីព្រោះ​កន្លង​មកនេះ​មហាជន​តែងតែ​ឃើញ​តារា​ចម្រៀង​រូប​នេះ​កាន់តែ​បង្ហាញ​ភាព​សិច​ស៊ី​ជាង​មុន និង​កំពុង​កាក់កប​ជាមួយនឹង​ជំនួញ​ជា​ច្រើន​មុខ​នៅ​ក្នុង​ដៃ ជា​ពិសេស​រូប​សម្រស់​ក៏​នៅ​តែ​ខ្ញង់ ញញឹម​ស្រស់ និង​កំពុង​មាន​ក្តី​សុខ​ជាមួយ​គូស្នេហ៍​ជា​អ្នកជា​សម្តែង​ដ៏​ស្រស់​សង្ហា​ផង​ដែរ ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9527464