តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំជូត ឆុងជាមួយឆ្នាំមមី។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតមានភាពរលូនល្អនិងទោះធ្វើអ្វីៗក៏តែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ទោះបីយ៉ាងណាការប្រកបការងារបើជាការងារដែលមិនធ្លាប់ធ្វើក៏ត្រូវប្រយ័ត្នប្រយែងផងដែរពីព្រោះងាយទទួលផលអាក្រក់ជាងល្អដែរ។
ជំនួញ ៖ មិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយក៏ជាពេលវេលាល្អក្នុងការសម្របសម្រួលផង។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅក្នុងថ្ងៃនេះបើលោកអ្នកមានការខិតខំបំពេញការងារឃើញថាតែងហុចផលល្អៗមកវិញជាក់ជាពុំខាន។ ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏តែងមានក្រុមមនុស្សឆាប់មើលឃើញ និងកោតសរសើរផងដែរ។
ជំនួញ ៖ ថ្ងៃនេះមានភាពល្អសម្រាប់ការបណ្តាក់ទុនរកស៊ីឬផ្លាស់ប្តូរមុខរបរថ្មីព្រោះថាផលល្អៗនោះតែងហុចឱ្យមកវិញដូចជាទីពេញចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់។
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការធ្វើអ្វីមួយងាយជួបប្រទះនូវបញ្ហាចំពោះមុខណាស់ ហើយពិសេសងាយកើតនូវបញ្ហាចម្រូងចម្រាសថែមទៀត។
ជំនួញ ៖ ការជួញទីជិតឆ្ងាយ មានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ការធ្វើដំណើរទីឆ្ងាយជិតពុំសូវមានសុវត្តិភាពទេពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមិនសូវមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះមិនផ្តល់ផលល្អក្នុងការប្រកបកិច្ចការងារណាដែលសំខាន់ទេពិសេសងាយជួបប្រទះរឿងរាវអាក្រក់ៗកើតឡើងផង។ក្រៅពីនេះទោះធ្វើអ្វីៗលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។
ជំនួញ ៖ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។
ស្នេហា ៖ ស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការប្រកបងារងារឃើញថាជឿនលឿនទៅមុខលឿនគួរសមតែយ៉ាងណាបញ្ហាប្រឈមក៏មានចំពោះមុខមួយចំនួនដែរ។ទោះបីយ៉ាងណាការធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលមិនល្អនោះតែងងាយកើតមានផង។
ជំនួញ ៖ របររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
ស្នេហា ៖ ប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្រស់ស្រាយ ហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្តផង។ ក្នុងពេលនេះដោយសារយីអ៊ុនប្រែប្រួលផ្លាស់ប្តូរច្រើនបន្តិច ដូច្នេះហើយបើចង់បោះទុនរកស៊ីលោកអ្នកត្រូវត្រិះរិះពិចារណាឱ្យបានច្បាស់លាស់ហើយមិនត្រូវហ៊ានពេកដែរ។
ជំនួញ ៖ ការប្រកបជំនួញឆ្ងាយជិតឃើញថាផលកម្រៃជួបការលំបាកបន្តិចប៉ុន្តែក៏មានភាពសុខដុមល្អ។
ស្នេហា ៖ ស្នេហាប្រុសស្រីវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើន។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគជ័យច្រើនផង។
ជំនួញ ៖ ពុំឃើញមានការរីកលូតលាស់ទៅមុខគួរកត់សម្គាល់ទេគឺទោះជួញទីជិតឆ្ងាយបានគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេចូរគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
ស្នេហា ៖ ប្រុសស្រីប្រយ័ត្នមានអ្នកដទៃនាំរឿងមកអុជអាលកើតតែបញ្ហាចម្រូងចម្រាសចំពោះគ្នា។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឬដូចការរំពឹងទុកនោះឡើយ។
ជំនួញ ៖ មិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តីចូរប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបង្កការបោកប្រាស់ដោយប្រការណាមួយ។
ស្នេហា ៖កំលោះក្រមុំមានការប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានជោគជ័យឆ្លើយតបមកវិញផង។
ជំនួញ ៖ បើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីគាប់ចិត្តមកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ចូលស្តីដណ្តឹងគឺជាឱកាសល្អប្រពៃបំផុត។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតជួបបញ្ហាបន្តិចបន្តួចចូលយាយី ដូចនេះត្រូវចេះអត់ធ្មត់ទប់ចិត្តបន្តិចទើបគ្មានបញ្ហាជម្លោះកើតមានឡើង។
ជំនួញ ៖ លាភហេងធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយនៅពេលនេះបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកជួបបញ្ហាសៅហ្មងច្រើន ពិសេសការបំពេញការងារត្រូវប្រយ័ត្នប្រយែងក្រុមមនុស្សផងដែរ។លោកអ្នកត្រូវរវាសរវៃដៃជើងទើបលទ្ធផលល្អៗហុចមកឱ្យគួរជាទីពេញចិត្តទៅរួច។
ជំនួញ ៖ ដោយសារដួងរាសីស្រុតចុះមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេគឺមានដំណើរថយក្រោយច្រើនជាង ដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេ ចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅពេលនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរប៉ុន្តែយ៉ាងណាការប្រកបកិច្ចការងារតូចធំតែងជួបនូវឧបសគ្គខ្លះៗយាយីផង ។
ជំនួញ ៖ ចូរប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមិនដឹងមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់ណាមួយឡើង។
ស្នេហា ៖ ប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំគ្នាច្រើន៕ ប្រភព៖ CEN