Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កេះ​ដែកកេះ​ពេល​កំពុង​បូម​សាំង អណ្តាត​ភ្លើង​ឆេះ​ឡើង​ផ្អើល​ដល់​ផ្ទះ​ចៅ​ហ្វាយ​ខេត្ត

ខេត្តបាត់ដំបង៖ អគ្គិភ័យ​យ៉ាង​រន្ធត់​មួយ​បាន​កើតឡើង ដោយសារ​ការ​ធ្វេសប្រហែស ទើប​បណ្ដាល​​ឱ្យ​ឆាបឆេះ​អស់ទាំង​ស្រុង​នូវ​រោង​ឈើ​ដ៏​ធំ​មួយ​ខ្នង កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០២០ នៅ​ក្បែរ​ភូមិ​គ្រឹះ​លោក​អភិបាលខេត្ត ស្ថិត​ក្នុងភូមិ​រំចេក​៥ សង្កាត់​តេ​នះ ក្រុង​បាត់​ដំបង និង​បណ្ដាល​ឱ្យ​អ្នក​បង្ក​រង​របួស​ផង​ដែរ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រោង​ឈើ​នោះ​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក​បង្ក​ឈ្មោះ អាន ចាន់​រ័​ត្ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​សាំង នៅ​ចំណុច​កើតហេតុ​ខាងលើ​។ រោង​ឈើ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​មាន​ទំហំ​១០​ម៉ែត្រ​x១៥​ម៉ែត្រ បាន​ក្លាយជា​ផេះ ដោយសារ​តែ​អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​ម្ចាស់ផ្ទះ​ខ្លួនឯង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​ថា ម្ចាស់ផ្ទះ​នេះ​បាន​កេះ​ដែកកេះ​ខិត​ជិត ពេល​ខ្លួន​កំពុង​បូម​សាំង​ដាក់​ដប ទើប​បណ្ដាល​ឱ្យ​ឆាបឆេះ​តែ​ម្ដង​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​មានការ​បារម្ភ​បំផុត​របស់​សមត្ថកិច្ច​នោះ គឺ​ដោយសារ​តែ​អគ្គិភ័យ​នេះ​បាន​កើតឡើង​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្បែរ​ភូមិ​គ្រឹះ​លោក​អភិបាលខេត្ត​។

សមត្ថកិច្ច​បន្ត​ថា ពេល​កើតហេតុ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​អន្តរាគមន៍​យ៉ាង​ព្រោង​ព្រាត រហូត​ដល់​បង្ក្រាប​ឥទ្ធិពល​ភ្លើង​បាន​ទាំងស្រុង តែ​រោង​ឈើ​ដ៏​ធំ​នោះ​បាន​ក្លាយជា​ផេះ​អស់​ទៅ​ហើយ ។ ប៉ុន្តែ​សំណាងល្អ មិន​បាន​ឆ្លង​រាលដាល​ដល់​លំ​ឋាន​ដែល​នៅ​ក្បែរ​រ​ៗ​នោះ​ឡើយ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ដែរ​ថា ម្ចាស់ផ្ទះ​ឈ្មោះ អាន ចាន់​រ័​ត្ន​នោះ ត្រូវ​ភ្លើង​ឆេះ​រលា​កដៃ​ខាងស្តាំ ហើយ​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ភ្លាម​ៗ​ដែរ​។ នេះ​ជា​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ដែល​មាន​មុខរបរ​លក់ដូរ​សាំង​។

មន្ត្រី​ជំនាញ​គួរតែ​មាន​វិធានការ​ចំពោះ​អ្នក​លក់ដូរ​សាំង​តាម​ដងផ្លូវ​ដែល​គ្មាន​ច្បាប់ទម្លាប់ ព្រោះ​អាច​ប្រឈម​ហានិភ័យ​ខ្លាំង​បំផុត ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9527117