Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល ​ព្រមានពីការ​ចម្លង​កូ​វី​ដ​១៩​ចូល​សហគមន៍​ បើ​​មិន​ប្រុង​ប្រយ័ត្ន

រាជធានី​ភ្នំពេញ​៖ ​លោក​ជំទាវ ឱ វណ្ណ​ឌី​ន​រដ្ឋលេខាធិការ​និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ក​ក្ត​ដា​ឆ្នាំ​២០២០​ថា លទ្ធភាព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ចូលសហ​​គម​ន៌ យើ​ង​មិន​អាច​មើ​ល​រំលង​បាន​ឡើ​យ​។ ដូច្នេះ​ហើ​យ​បានជា​ក្រសួងសុខាភិបាល តែងតែ​អំពាវនាវ​ហើ​យ​អំ​​ពា​វនា​វ​ទៀតឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​បន្ត​​ការ​ការពារ​ខ្លួន​ជាប់​ជា​និច្ច​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ​ថ្ងៃនេះ ថ្វី​ត្បិត​តែ​ការ​រក​ឃើ​ញ​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ២៣​នាក់​ទៀត ជា​ករណី​នាំ​ចូល​ក៏​ពិតមែន តែ​វា​ជា​ចំនួន​ច្រើ​ន​ណាស់ ដែល​យើ​ង​មិន​អាច​ដឹង​បាន​ថា តើ​បន្ត​ទៅ​មុខ​ទៀត​យ៉ាងណា​​នោះ​ទេ ដូច្នេះ​សូមអ្នក​ដើរ​កំសាន្ត​ទាំងអស់ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​​គ្រប់ពេលវេលា​ ដោយសារ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ដែល​អាច​កើ​ត​មាន​គ្រប់ពេលវេលា គ្រប់​កាល​:​ទេស​: និង​គ្រប់​ទីកន្លែង​ទាំងអស់​។ សុំ​កុំ​ភ្លេចខ្លួន និង​សុំ​កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វី​ដ​-១៩​នេះ​ឲ្យ​សោះ​៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9526387